ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម កើត រិទ្ធ ផ្ញើលិខិតទៅកាន់ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសណ្តាប់ធ្នាប់សាធារណៈ នៃសាធារណរដ្ឋស៉ីប សុំការសហការស្រាវជ្រាវជុំវិញការចោទប្រកាន់ចំពោះ សម្តេចតេជោ ថាមានលិខិតឆ្លងដែន នៃសាធារណរដ្ឋស៉ីប

    BY Khmernote Media October 6, 2021
    ឯកឧត្តម កើត រិទ្ធ ផ្ញើលិខិតទៅកាន់ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសណ្តាប់ធ្នាប់សាធារណៈ នៃសាធារណរដ្ឋស៉ីប សុំការសហការស្រាវជ្រាវជុំវិញការចោទប្រកាន់ចំពោះ សម្តេចតេជោ ថាមានលិខិតឆ្លងដែន នៃសាធារណរដ្ឋស៉ីប

    នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ក្រសួងយុត្តិធម៌ បានផ្ញើលិខិតមួយច្បាប់ផ្ញើជូទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសណ្តាប់ធ្នាប់សាធារណៈ នៃសាធារណរដ្ឋស៉ីប ដើម្បីធ្វើការស្នើសុំកិច្ចសហការស្រាវជ្រាវបញ្ជាក់ការពិតជាផ្លូវការជុំវិញការចោទប្រកាន់បំផ្លើសការពិត ចំពោះសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថាមានលិខិតឆ្លងដែននៃសាធារណរដ្ឋស៉ីប។

    ក្នុងនោះដែរក្រសួងយុត្តិធម៌មានកិត្តិយសសូមប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិសេ្នហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឱ្យ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមាន “សញ្ជាតិខ្មែរតែមួយគត់” ដែលនេះ គឺជាការធានា ទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ឱ្យឥស្សរជនជាន់ខ្ពស់ដែលកាន់មុខតំណែងជាមេដឹកនាំនៃស្ថាប័នកំពូលទាំង ៤ របស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ចំពោះជាតិ និងមាតុភូមិកម្ពុជា, ធ្វើការដឹកនាំប្រទេសដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ក៏ដូចជាការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងនៃការដឹកនាំជាតិរបស់កម្ពុជា៕

    Share This Post: