ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងអំពីការស្វែងរកម្ចាស់រថយន្ដ​ NISSAN FRONTIER

    BY Khmernote Media October 8, 2021
    ដំណឹងអំពីការស្វែងរកម្ចាស់រថយន្ដ​ NISSAN FRONTIER

    កំពង់ស្ពឺ​ ៖​ កាលពី​រសៀល​ថៃ្ងទី​០៦​ ខែតុលា​ ឆ្នាំ២០២១​ ​​​ដោ​យ​ទទួលបានព័ត៌មាន​អំពីករណីរថយន្ដធ្លាក់ផ្លូវនៅចំ​ណុ​ច​លោកយាយម៉ៅពេជ្រនិល​ ផ្លូវជាតិ​លេខ​៤​ ច​ន្លោះគីឡូម៉ែត្រលេខ​103-104 ស្ថិ​ត​នៅ​ភូមិទី​៦​ ឃុំត្រែងត្រយឹង​ ស្រុកភ្នំស្រួច។

    ប្រភេទ​រថយន្តម៉ាក​ Nissan Frontier ពណ៌ទឹក​ប្រាក់ ស្លាកលេខភ្នំពេញ​ 2BJ-1350​ អ្នកបើកបរមិនស្គាល់​អត្តសញ្ញាណ មុនកេីតហេតុ​សាក្សី​បាន​ឃេីញរថយន្ដខាងលេី​បើកបរពីទិសខាងលិចទៅទិ​សខាងកើត លុះមកដល់ចំណុចខាងលើបានរេច​ង្កូតរួចបណ្ដាលឱ្យធ្លាក់ផ្លូវ ក្រោយហេតុការ​ណ៍​អ្នក​បេីកបរមិនមានរង​របួសអ្វីនោះទេ​ (មនុស្ស​ប្រុស​តែម្នាក់​ឯង)​ បានដេីរ​ឡេីងមកលេីថ្នល់ថារង់ចាំបង​ប្អូនមក​តាមក្រោយ​រួចបាត់ខ្លួន​ ពេលសមត្ថកិច្ចមក​ដល់ទីតាំ​ងកេីតហេតុ​ ដោយការរង់ចាំអស់រយៈពេ​លមួយយ​ប់មិនឃេីញម្ចាស់រថយន្ដមកវិញ​ នៅ​រសៀល​ថៃ្ងទី​០៧​ ខែតុលា​ ឆ្នាំ២០២១ សមត្ថកិច្ច​នគរបា​ល​សណ្ដាប់​ធ្នាប់​ នៃអធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួ​ច​ (លោកវរសេនីយ៍ទោ​ ពៅ​ នឿន​ អធិការ​រង​ស្រុ​ក​ភ្នំស្រួច​ បានសុំគោលការណ៍យោបល់ថ្នាក់ដឹ​ក​នាំ​ស្ទួចយករថយន្ដខាងលេីមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច​)។

    សូមស្នេី​ដល់បងប្អូន​ អស់​លោក​ លោកស្រី​ ដែលជា​ម្ចាស់​រថយន្ត​ NISSAN FRONTIER ឬអ្នក​ស្គា​ល់ម្ចាស់រថយន្ដខាង​លេីមេត្ដាជួយផ្ដល់ដំណឹងអោយដល់សាច់ញាតិឬបងប្អូនមកទទួលយករថយន្ដខាងលេីនេះផង​ ។ ករណី​បងប្អូន​ ក្រុមគ្រួសារ​ ស្នេីសុំ​ភ្ជាប់​ឯកសារ​ មកជាមួយ​។

    Share This Post: