[ទំព័រម្ហូប] ឆាម្រះព្រៅខ្យងជំពូកទា ញ៉ាំជាមួយបាយក្ដៅៗអ៊ែមខ្លាំង កុំភ្លេចធ្វើញ៉ាំជុំគ្រួសារចុងសប្ដាហ៍នេះ
- BY
- autoadmin
- October 9, 2021
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ឆាម្រះព្រៅខ្យងជំពូកទាមកចែកជូន ធារារសជាតិឈ្ងុយឆ្ងាញ់តែម្តង តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖
*គ្រឿងផ្សំ
- ខ្យងជំពូកទាបេះសាច់យកសរសៃចេញស្អាត ៥០០ក្រាម
- ម្ទេសស្រស់ក្រហម ២០គ្រាប់
- ម្ទេសខ្មាំង ២៥គ្រាប់
- ស្លឹកម្រះព្រៅ ១០០ក្រាម
- ប្រេងខ្យង ៣ស្លាបព្រាបាយ
- ទឹកត្រី ១ស្លាបព្រាបាយ
- ស្ករស ១ស្លាបព្រាបាយ
- ខ្ទឹមសចិញ្ច្រាំ ២ស្លាបព្រាបាយ
- ប្រេងឆា ១ស្លាបព្រាបាយ
*វិធីធ្វើ
- យកស្លឹកម្រះព្រៅមកលាងទឹកអោយស្អាត រួចស្រង់ឡើងអោយស្រស់ទឹក
- មកម្ទេសនិងខ្ទឹមសបុកចូលគ្នាអោយម៉ត់ល្មម
- ក្រោយមកទៀតយើងយកប្រេងឆាចាក់ចូលខ្ទះ រួចចាក់ម្ទេសខ្ទឹមដែលបុកដាក់ចូលទៅលីងអោយឈ្ងុយនិងលឿងល្អ ក្រោយមកទៀតដាក់ខ្យងជំពូកទាចូលទៅឆាអោយចូលគ្នាល្អ រួចផ្សំរសជាតិ ប្រេងខ្យង ទឹកត្រី ស្ករស ឆាអោយចូលគ្នា ល្អ រួចដាក់ស្លឹកម្រះព្រៅ ចូលទៅឆាមួយត្រឡប់រួចបិតភ្លើងដួសដាក់ចានជាការស្រេច។





- Share This Post:






