[ទំព័រម្ហូប] អូរីអូទឹកដោះគោក្រឡុក ភេសជ្ជៈដ៏ល្បីមួយនៅតាមហាងកាហ្វេ ឬ ហាងតែ តាមពិតងាយធ្វើបែបនេះសោះ
- BY
- autoadmin
- October 9, 2021
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត អូរីអូទឹកដោះគោក្រឡុកមកចែកជូន រសជាតិឆ្ងាញ់មិនចាញ់ហាងល្បីនោះទេ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖
*គ្រឿងផ្សំ
- ការ៉េមរសជាតិអូរីអូ ៤ស្កូប (ស្លាបព្រាការ៉េម)
- ទឹកដោះគោស្រស់រសជាតិសាប ២០០ក្រាម(សម្រាប់ធ្វើជាទឹកកក)
- ទឹកដោះគោស្រស់រសជាតិសាប ៥០ក្រាម(សម្រាប់ក្រឡុក)
- នំអូរីអូ ៦គ្រាប់(សម្រាប់ក្រឡុក)
*គ្រឿងផ្សំសម្រាប់លម្អរកែវ
- ការ៉េមអូរីអូ ៣ស្កូប
- អូរីអូ ១
- សូកូឡា តាមចំណូលចិត្ត
*វិធីធ្វើ
- យកទឹកដោះគោស្រស់ចាក់ចូលក្នុងពុម្ពទឹកកក រួចយកទៅផ្លាសេកន្លែងកករយះពេល ៤ទៅ៥ម៉ោងដើម្បីអោយកករឹងដូចទឹកកក
- យកកែវសម្រាប់ដាក់អូរីអូក្រឡុក ទៅផ្លាសេក្នុងទូទឹកកកអោយត្រជាក់ខ្លាំងក្រោយមកច្របាញ់ទឹកសូកូឡា ជុំវិញផ្ទៃកែវខាងក្នុង និងមាត់កែវ រួចយកទៅផ្លាសេក្នុងទូទឹកកកន្លែងកកបន្ត
- ក្រោយមកទៀតយើងដោះយកទឹកដោះគោដែលផ្លាសេកកកចេញដាក់ចូលក្នុងម៉ាស៊ីនក្រឡុក តាមដោយ ការ៉េមអូរីអូ ទឹកដោះគោស្រស់ និងនំអូរីអូ ក្រឡុកចូលគ្នាអោយសប់ល្អ រហូតក្លាយជាសាច់តែមួយ ក្រោយមកចាក់ចូលក្នុងកែវដែលយើងបានតៀមទុកក្នុងទូទឹកកក រៀបចំកែវដោយដាក់នំអូរីអូ ការ៉េម ជាការស្រេច។



- Share This Post:






