រៀនធ្វើម្ហូប
[ទំព័រម្ហូប] បាយចំហុយផ្សិតក្រៀម ងាយៗមិនពិបាកធ្វើ សំខាន់រសជាតិឆ្ងាញ់ញ៉ាំមិនទ្រលាន់
BY Liny Chan
October 9, 2021
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្តបាយចំហុយផ្សិតក្រៀមពិសេសមកចែកជូន តោះចង់ដឹងរសជាតិឈ្ងុយឆ្ងាញ់បែបណា តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖
*គ្រឿងផ្សំ
1. បាយជប៉ុន ១ចានចង្កឹះ
2. ផ្សិតក្រៀម ១០០ក្រាម
3. ការ៉ុត ៥០ក្រាម
4. សណ្តែកហោឡាន់តោ ៥០ក្រាម
5. ទឹកសុទ្ធ ២៥០មីលីលីត្រ
6. ដុំស៊ុនខ្នរ ១ដុំ
7. តៅហ៊ូ ១ដុំ
8. ម្រេច ម៉ត់តាមចំណូលចិត្ត
*វិធីធ្វើ
• ចាក់ទឹកស្អាតចូលក្នុងខ្ទះ បើកភ្លើងកណ្តាលរួចដាក់ដុំស៊ុបខ្នរចូលទៅកូរអោយរលាយ រង់ចាំអោយពុះ
• ដាក់ការ៉ុត ផ្សិតក្រៀម សណ្តែកហោឡាន់តោ តៅហ៊ូ និងបាយជប៉ុន កូរអោយចូលគ្នា បិតគម្របចំហុយផ្ងំអោយស្ងួតល្អបិទភ្លើង លើកឡើងរោយដោយម្រេចរួចរាល់ជាការស្រេច។



