[ទំព័រម្ហូប] ប្លែកមាត់ទៀតហើយ ជាមួយមុខម្ហូប មាន់អប់ទឹកឃ្មុំ ឆ្ងាញ់ម្យ៉ាងពីមាន់អប់កូកា
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត មាន់អប់ទឹកឃ្មុំមកចែកជូនធានារសជាតិឆ្ងាញ់ប្លែកមាត់ទៀតហើយ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖
*គ្រឿងផ្សំ
ត្រគាកមាន់ ២ដុំ
ឬសជីវ៉ាន់ស៊ុយ ៥ឬស
ខ្ទឹមស ១៥ក្រាម
ម្រេចម៉ត់ ២ស្លាបព្រាកាហ្វេ
ស្ករត្នោត ១ស្លាបព្រាបាយ
ទឹកឃ្មុំ ៣ស្លាបព្រាបាយ
ទឹកដោះគោស្រស់ ២ស្លាបព្រាបាយ
ទឹកស៊ីអ៉ីវខាប់ កន្លះស្លាបព្រាបាយ
ទឹកស៊ីអ៉ីវសៀងថៃ ២ស្លាបព្រាបាយ
ប្រេងខ្យង ២ស្លាបព្រាបាយ
ប្រេងឆា ១ស្លាបព្រាបាយ
ស្ពៃជើងទា ៥៩ក្រាម
ការ៉ុតហាន់វែងៗ ៣០ក្រាម
ដំណើបតាមចំណូលចិត្ត
ទឹកជ្រលក់មាន់ តាមចំណូលចិត្ត
*
វិធីធ្វើ
ជាដំបូងយើងមកធ្វើការប្រឡាក់មាន់ជាមុនសិនដោយ ក្រាន់តែយកឬសជីវ៉ាន់ស៊ុយ មកបុកជាមួយនិងខ្ទឹមសអោយម៉ត់ល្អ រួចយកម្រេច ស្ករត្នោត ទឹកឃ្មុំ ទឹកដោះគោស្រស់ ទឹកស៊ីអ៉ីវខាប់ ទឹកស៊ីអ៉ីវសៀង ប្រេងខ្យង លាយគ្រប់យ៉ាងអោយចូលគ្នាល្អ រួចយកសាច់ត្រគាកមាន់មកប្រឡាក់លាយចូលគ្នាអោយសប់រួចផ្អាប់ទុករយះពេល ៣ម៉ោងដោយផ្លាសេក្នុងទូទឹកកក ក្រោយពេលដែលយើងផ្អាប់ទុករយះពេល៣ម៉ោងហើយ យកមាន់ទៅដុតក្នុងម៉ាស៊ីនដុត ដោយប្រើសីតុណ្ហភាព ២០០អង្សារសេ រយះពេល ២០នាទី រួចប្រែទៅម្ខាងទៀតដុតបន្តរយះពេល ១០នាទី ជាការស្រេច។
Tip កម្រិតនៃការឆ្អិន អាស្រ័យទៅលើកម្រាស់នៃសាច់មាន់បងប្អូនអាចបន្ថែមនាទីបន្តទៀតបានប្រសិនបើមាន់នៅមិនទាន់លឿងល្អ។





