រៀនធ្វើម្ហូប
[ទំព័រម្ហូប] ទឹកសាឡាត់រូបមន្តពិសេស ងាយៗចំណាយពេលមិនដល់ ៥នាទីក្នុងការធ្វើ សម្រាប់បងៗអ្នកថែរាង
BY Liny Chan
October 9, 2021
សួស្តីអ្នកទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្តទឹកសាឡាត់មកចែកជូនសម្រាប់បងប្អូន ងាយស្រួលក្នុងការទទួលទាន អាចទទួលទានជាមួយនិងបន្លែផ្លែឈើ រឺក៏សាច់ តោះរូបមន្តងាយៗមិនពិបាកធ្វើ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖
*គ្រឿងផ្សំ
- ពងមាន់ ២គ្រាប់
- ស្ករស 1/2 ចានចង្កឹះ
- អំបិល បន្តិចបន្តួច
- ម៉ាសស្តាត ១ស្លាបព្រាកាហ្វេ
- ម្រេច តាមចំណូលចិត្ត
- ប្រេងឆា 1/2 ចានចង្កឹះ
*វិធីធ្វើ
- យកគ្រប់យ៉ាងមកដាក់ចូលក្នុងម៉ាស៊ីនក្រឡុក រួចក្រឡុកចូលគ្នា ទាំងអស់អោយម៉ត់ល្អអោយក្លាយជាសាច់តែមួយ ដួសដាក់ចានរឺ ប្រអប់ផ្លាសេក្នុងទួទឹកកកដើម្បីអោយទុកបានយូរ។

