ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ រមណីយដ្ឋានអង្គរទទួលបានទេសចរជាង ៣ម៉ឺននាក់

    BY Khmernote Media October 9, 2021
    រយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ រមណីយដ្ឋានអង្គរទទួលបានទេសចរជាង ៣ម៉ឺននាក់

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ គឺពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវទេសចរសរុបចំនួន ៣៥,៤១៨នាក់។ តាមរបាយការណ៍ទេសចរណ៍ពីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញតួលេខនៃចំនួនទេសចរប្រចាំថ្ងៃអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ដែលចូលមកកម្សាន្តក្នុងរមណីយដ្ឋានអង្គរ។

    របាយការណ៍បង្ហាញថា ថ្ងៃទី០៥ ខែតុលា ទេសចរចូលកម្សាន្តរមណីយដ្ឋានអង្គរ មានចំនួន ៦,៤៣៦នាក់ ថ្ងៃទី០៦ ខែតុលា មានចំនួន ១៥,៣៥៥នាក់ និងថ្ងៃទី០៧ ខែតុលា មានចំនួន ១៣,៦២៧នាក់៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

    Share This Post: