ព័ត៌មានជាតិ
លោកជំទាវ ហ៊ុន ស៉ីណាត ប្រតិកម្មចំៗចំពោះនាយករងទីចាត់ការផែនការ និងវិនិយោគ ខេត្តកែប និងចង់អោយអភិបាលខេត្តស្តាប់សម្តីកូនចៅរបស់ខ្លួនផង
BY Khmernote Media
October 9, 2021
កាលពីពេលថ្មីៗនេះមានការឆ្លើយឆ្លងពាក្យសំដីគ្នារវាងលោក ខេង យ័ន ដែលគេស្គាល់ថាជានាយករងទីចាត់ការផែនការ និងវិនិយោគ នៃរដ្ឋបាលខេត្តកែប ជាមួយនឹងអ្នកសារព័ត៌មានរហូតមានការឌឺដងគ្នា និងវាយបកថាអ្នកសារព័ត៌មានមួយនោះមាននិន្ទាការប្រឆាំងថែមទៀតផង។ ដោយសារតែទើសនឹងសំដីរបស់លោក ខេង យ័ន ពេកលោកជំទាវ ហ៊ុន ស៉ីណាត ក៏បានបង្ហាញប្រតិកម្មចំៗថា៖

“បើចៅហ្វាយខេត្តកែបចង់ឲ្យល្អ ស្ដាប់សម្ដីកូនចៅខ្លួនប្រើពាក្យសម្ដីឌីដងដាក់អ្នកកាសែតតាំងខ្លួនឯងគិតថាអស្ចារ្យនោះប្រាប់កូនចៅលោកទៅខ្ញុំស្ដាប់រាស្ត្រនិយាយច្រើនណាស់ពីមន្ត្រីខេត្តកែបនោះ សម្ដីរបស់ខេង យ័ន នោះវាយគេតោងល្បីអត់ចេះខ្មាសគេទេសម្ដីស្ដាប់ទៅដូចក្មេងបៀមដៃ។ ម្យ៉ាងទៀតចូលចិត្តណាស់អារឿងចោទគេថាបក្សប្រឆាំងនេះមិនកែប្រែសោះអាលាបពណ៌ក្រុម U90 ៕”
