រៀនធ្វើម្ហូប

[ទំព័រម្ហូប] ស៊ុបត្រាវត្រីឆ្ពុង រសជាតិឈ្ងុយឆ្ងាញ់ចូលជាតិគ្នាណាស់ មិនឆ្អាបត្រីទទួលទានហើយមានកំលាំង

BY
autoadmin
October 12, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ស៊ុបត្រាវត្រីឆ្ពុងមកចែកជូន ឈ្ងុយឆ្ងាញ់ចូលជាតិគ្នាណាស់ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. ត្រីឆ្ពុង ៦៤០ក្រាម
  2. ត្រាវ ១ផ្លែធំ
  3. ម្ស៉ៅបំពងស្រួយ ២ចានចង្កឹះ
  4. ប្រេងឆា ២ចានចង្កឹះ
  5. ម្ស៉ៅស៊ុប ៣ដុំ រឺ ៣ស្លាបព្រាបាយ
  6. ទឹកស៊ីអ៊ីវសៀង ៦ស្លាបព្រាបាយ
  7. ស្លឹកខ្ទឹម ៥ដើម
  8. ឃិនឆាយ ៥ដើម
  9. ផ្សិតក្រៀម ១០គ្រាប់

*វិធីធ្វើ

  • ជាដំបូងយើងធ្វើត្រីអោយស្អាតនិងលាងទឹកអោយស្អាតរួចផ្លៀសត្រីយកសាច់ហាន់ជាកង់ៗល្មមស្លរ កុំតូចពេក
  • ក្រោយមកទៀតយើងយកត្រាវមកចិតយកសំបកចេញ រួចកាត់ជាដុំល្មមកុំអោយតូចពេករួចបែងចែកជាពីរផ្នែក មួយផ្នែកយកទៅបំពងអោយស្រួយនិងឆ្អិនល្អ និងមួយផ្នែកទៀតសម្រាប់ដាក់ស្លរ រួចយើងយកផ្សិតក្រៀមមកត្រាំទឹកអោយរីកលាងទឹកអោយស្អាត
  • ក្រោយមកទៀតយើងយកសាច់ត្រីមកជ្រលក់ជាមួយនិងម្ស៉ៅសម្រាប់បំពងស្រួយ រួចយកទៅបំពងអោយលឿងនិងឆ្អិនល្អ​រួចស្រង់ឡើងអោយស្រស់ខ្លាញ់
  • ដាំទឹកក្នុងឆ្នាំងអោយពុះ រួចដាក់ផ្សិតក្រៀមចូលទៅ តាមដោយត្រាវ​ រួចដាក់ម្ស៉ៅស៊ុបចូលទៅ តាមដោយទឹកស៊ីអ៊ីវសៀង
  • នៅពេលដែលពុះដាក់ត្រាវដែលបានបំពងរួចដាក់ចូលទៅ តាមដោយត្រីដែលបំពងម្ស៉ៅរួចចូលទៅ រងចាំអោយពុះ រួចភ្លក់រសជាតិ តាមចំណូលចិត្ត រួចដាក់ស្លឹកខ្ទឹម ឃិនឆាយហាន់ល្អិតចូលទៅ បិតភ្លើងដួសដាក់ចានជាការស្រេច។

Share This Post: