[ទំព័រម្ហូប] ប្លែកទៀតហើយ ស្លកាពិត្រីកន្ធរ រសជាតិឆ្ងាញ់មួយបែប ឯវិធីងាយៗអាចធ្វើញ៉ាំជុំគ្រួសារបាន
- BY
- autoadmin
- October 10, 2021
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានមុខម្ហូបថៃមកចែកជូននោះគឺ ស្លរកាពិត្រីកន្ធរ រឺ ថៃហៅថា ទុំភ្លង តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖
*គ្រឿងផ្សំ
- ត្រីកន្ធរភ្លាស់យកតែសាច់ចៀនអោយឆ្អិន ៣ក្បាល
- សាច់ជ្រូកបីជាន់ហាន់ជាចំនិតតូចល្មមស្លរ ១០០ក្រាម
- បង្គាហាន់ល្អិតតួចៗ ៨០ក្រាម
- ម្រេចស ½ ស្លាបព្រាកាហ្វេ
- ខ្ទឹមក្រហមហាន់ល្អិតស្តើងៗ ២ស្លាបព្រាបាយ
- កាពិ ១ស្លាបព្រាបាយ
- ទឹកស៊ុប ១លីត្រ
- ទឹកអំពិលទុំ ២ស្លាបព្រាបាយ
- ស្ករត្នោត ១ស្លាបព្រាបាយ
- ទឹកត្រី ២ស្លាបព្រាបាយ
- ស្លឹកខ្ទឹមហាន់ពីរថ្នាំងដៃ ៣០ក្រាម
*វិធីធ្វើ
- ជាដំបូងយើងយក ម្រេចស អោយម៉ត់តាមដោយខ្ទឹមក្រហមនិងកាពិបុកចូលគ្នាអោយម៉ត់ល្អ
- យកទឹកស៊ុបចាក់ចូលឆ្នាំងអោយពុះរួចដាក់គ្រឿងដែលបានបុកមុននេះចូលទៅ រង់ចាំអោយពុះ រួចដាក់សាច់ជ្រូកបីជាន់ បង្គា ផ្សំរសជាតិដោយ ស្ករ ទឹកត្រី និងទឹកអំពិលទុំរងចាំអោយពុះ ភ្លក់រសជាតិតាមចំណូលចិត្ត រួចដាក់សាច់ត្រីកន្ធរដែលបានចៀនឆ្អិនចូលទៅ រងចាំអោយពុះដាក់ខ្លឹកខ្ទឹម បិតភ្លើងដួសដាក់ចានជាការស្រេច។


- Share This Post:






