[ទំព័រម្ហូប] គុយទាវសរសៃធំឆាស្ពៃក្តោប ទោះបីអត់មានសាច់តែរសជាតិឆ្ងាញ់កប់ សំខាន់ល្អដល់សុខភាពទៀត
- BY
- autoadmin
- October 10, 2021
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្តឆាគុយទាវសរសៃធំស្ពៃក្តោបមកចែកជូន តោះចង់ដឹងថាមានរសជាតិឈ្ងុយឆ្ងាញ់បែបណាយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖
*គ្រឿងផ្សំ
- ស្ពៃក្តោប ១ផ្លែ
- ប្រេងសម្រាប់ឆា ១ស្លាបព្រាបាយ
- ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ
- ស្ករស ៤ស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៉ីវផ្អែម ១ស្លាបព្រាកាហ្វេ
- ទឹកស៊ីអ៉ីវ ២ស្លាបព្រាបាយ
- គុយទាវសរសៃធំ ៣០០ក្រាម
- ទឹកស៊ីអ៉ីវសៀង ១ស្លាបព្រាបាយ
- ម្រេចម៉ត់ តាមចំណូលចិត្ត
- ពងមាន់ ៣គ្រាប់
*វិធីធ្វើ
- ចាក់ប្រេងឆាចូលក្នុងខ្ទះរង់ចាំអោយខ្ទះក្តៅ រួចដាក់ខ្ទឹមសចូលទៅ លីងអោយឈ្ងុយនិងលឿងល្អរួចស្រង់យកខ្ទឹមសឡើង រួចដាក់ស្ពៃក្តោបចូលទៅឆាអោយឆ្អិន
- ក្រោយមកទៀតដាក់គុយទាវសរសៃធំចូលទៅឆាផ្សំរសជាតិដោយ ស្ករស ទឹកស៊ីអ៉ីវផ្អែម ពងមាន់ ទឹកស៊ីអ៉ីវ ទឹកស៊ីអ៉ីវសៀង ម្រេច ឆាអោយចូលគ្នាល្អ ដួសដាក់ចានរោយពីលើដោយ ខ្ទឹមសបំពងរួចរាល់ជាការស្រេច។

- Share This Post:






