ព័ត៌មានជាតិ
គិតរហូតមកដល់ថ្ងៃនេះ ចំនួនអ្នកទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ នៅកម្ពុជា សរុបកើនដល់ជាង ២៥០០នាក់
BY Khmernote Media
October 10, 2021
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា បានអោយដឹងថានៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ ក្រសួងបានរកឃើញករណីវិជ្ជមានថ្មីដែលបញ្ជាក់លទ្ធផលតេស្ត CPR មានចំនួន ២៣៩នាក់ អ្នកជាសះស្បើយ ៤៨១នាក់ និងស្លាប់២៤នាក់បន្ថែមទៀត។

ក្នុងនោះដែរអ្វីដែលគេកត់សំគាល់នោះគឺ គិតចាប់ពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នេះ មានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅកម្ពុជា សរុបកើនដល់ ២៥០៦នាក់ហើយ៕
