រៀនធ្វើម្ហូប

[ទំព័រម្ហូប] សូកូឡាក្រឡុកពិសេស កុំភ្លេចកត់រូបមន្តទុកធ្វើឱ្យកូនៗក្មួយៗជាទីស្រលាញ់​ ឬធ្វើលក់ក៏បានដែរ

BY
Liny Chan
October 12, 2021

សួស្តីបងប្អូនទាំងអស់គ្នា អាកាសធាតុក្តៅៗបែបនេះប្រសិនបើបានភេសជ្ជះក្រឡុកត្រជាក់ៗមិនដឹងជាល្អយ៉ាងណាទេមែនទេ ថ្ងៃនេះដែរយើងមានរូបមន្ត សូកូឡាក្រឡុកពិសេសមកចែកតោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ
1. ម្ស៉ៅកាកាវ ៤ស្លាបព្រាបាយ
2. ទឹកក្តៅ ៥០មីលីលីត្រ
3. ទឹកដោះគោស្រស់ ១៥០មីលីលីត្រ
4. ចេកដំបូង ១ផ្លែ
5. ការ៉េមរសជាតិសូកូឡា ១ដុំ(scoop)
6. សូកូឡាបន្ទះតាមចំណូលចិត្ត
7. ទឹកកក ១កែវ
8. សូកូឡាខាប់ ១០០ក្រាម
9. គ្រាប់អាលម៉ុនកិនបែកល្មម ៧០ក្រាម

*វិធីធ្វើ
• យកមាត់កែវទៅជ្រលក់ជាមួយនឹងសូកូឡាដែលរលាយរួចយកទៅជ្រលក់ជាមួយនឹងគ្រាប់អាល់ម៉ុន រួចយកទៅផ្លាសេក្នុងទូទឹកកកកន្លែងកករយះពេល ១០នាទី
• ក្រោយមកទៀតយកម្ស៉ៅកាកាវរឺម្ស៉ោសូកូឡាចាក់ដាក់កែងតាមដោយទឹកក្តៅ កូរអោយរលាយចូលគ្នាល្អ ក្រោយមកទៀតយើងចាក់ទឹកកកចូលក្នុងម៉ាស៊ីនក្រឡុក តាមដោយទឹកដោះគោស្រស់ ទឹកសូកូឡាដែលយើងកូរជាមួយនឹងទឹកក្តៅមុននេះចូលទៅ តាមដោយចេកដំបូង រួចក្រឡុកចូលគ្នាអោយម៉ត់និងក្លាយជាសាច់តែមួយ
• ក្រោយមកទៀតយកកែវដែលយើងបានផ្លាសេក្នុងទូទឹកកកចេញ រួចចាក់ដាក់សូកូឡាក្រឡុកចូលទៅ តាមដោយការ៉េមសូកូឡា រួចដោយបន្ទះសូកូឡាយ៉ាងស្រស់ស្អាត ជាការស្រេច។

Share This Post: