កីឡា

រថយន្ដក្រុងរបស់ក្រុមជម្រើសជាតិកម្ពុជាបានលេចជារូបរាងថ្មីហើយសម្រាប់ការប្រកួតមិត្តភាពខាងមុខនេះ

BY
Khmernote Media
October 2, 2018

រថយន្ដក្រុងដែលទើបតែផ្លាស់ប្ដូររចនាបថថ្មីសម្រាប់ត្រៀមដឹកក្រុមជម្រើសជាតិកម្ពុជាមកកាន់ពហុកីឡាដ្ឋានជាតិនៅក្នុងថ្ងៃប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិទីម័រខាងកើតនោះ បានលេចចេញជារូបរាងថ្មីហើយ ហើយរថយន្ដនេះនិងត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាត្រៀមយកមកប្រើប្រាស់ក្នុងប្រកួតមិត្តភាពនៅក្នុងថ្ងៃទី 12 ខែតុលា ខាងមុខនេះ។

យោងតាមគេហទំព័រកីឡា Cam-Sport ដែលបង្ហោះមុននេះបន្ដិចបានឲ្យដឹងថា៖ រថយន្ដក្រុងសម្រាប់ដឹកជញ្ជូនក្រុមជម្រើសជាតិកម្ពុជាមកកាន់ទីកន្លែងហ្វឹកហាត់ និងសម្រាប់ដឹកកីឡាករមកប្រកួតមិត្តភាពជាមួយនឹងក្រុមជម្រើសជាតិទីម័រខាងកើតនៅក្នុងថ្ងៃទី 12 ខែតុលា ខាងមុខនៅឯពហុកីឡាដ្ឋានជាតិនេះបានរចនាបថរូបរាងថ្មីរួចរាល់ហើយ ហើយនិងរថយន្ដខាងលើនេះនឹងត្រូវសហព័ន្ធកីឡាបាល់ទាត់កម្ពុជាត្រៀុមយកមកប្រើប្រាស់សម្រាប់ដឹកជញ្ជូនកីឡាករទៅហ្វឹកហាត់និងការប្រកួតផ្សេងៗក្នុងពេលខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ 2018 នេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានផ្លាស់ប្ដូររចនាបថថ្មីជាច្រើនសម្រាប់ក្រុមជម្រើសជាតិកម្ពុជាមានដូចជា៖ បន្ទាប់ផ្លាស់ប្ដូរសំលៀកបំពាក់ ឯកសណ្ឋានថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា និងរថយន្ដក្រុងថ្មីសម្រាប់ដឹកជញ្ជូនក្រុមជម្រើសជាតិកម្ពុជា និងជាពិសេសសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបាននាំយកលោក Keisuke Honda ដែលជាអតីតខ្សែបម្រើរបស់ក្រុមជម្រើសជាតិជប៉ុនមកដឹកនាំក្រុមគោព្រៃកម្ពុជាផងដែរ។

បុត្រ

ប្រភព៖ Cam-Sport

 

Share This Post: