អគ្គិភ័យមួយកន្លែងនៅចំណុចឃ្លាំងស័ង្កសី ក្នុងខណ្ឌដង្កោ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីឆាបឆេះរថយន្តម៉ាកតូយ៉ូតា១២កៅអីមួយគ្រឿង ខូចខាតទាំងស្រុង
- October 16, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ០១និង៣០ នាទីរំលងអាធ្រាត្រ ថ្ងៃសៅរ៍ ១០កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុចឃ្លាំងស័ង្កសីតាមបណ្តោយផ្លូវ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

– មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
– ប្រភេទសំណង : ដែកស័ង្កសី ។
– ខូចខាតសម្ភារ : ឆេះរថយន្តម៉ាកតូយ៉ូតា១២កៅអី ០១ គ្រឿង នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
– ស្លាប់មនុស្ស : គ្មាន ។
– របួសមនុស្ស: គ្មាន ។
– ប្រើប្រាស់រថយន្តរបស់ការិយាល័យអគ្គិភ័យ : ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០២ រថយន្ត ស្មើរនឹង ១២ម៉ែត្រគូប ។
– ពន្លត់ចប់ : នៅវេលាម៉ោង ០១និង៥០ រំលងអាធ្រាត្រ នាថ្ងៃខែឆ្នាំដដែល ៕





ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
- Share This Post:






