រៀនធ្វើម្ហូប

[ទំព័រម្ហូប] មានមាន់ហើយ តែមិនដឹងច្នៃម្ហូបអ្វីឱ្យប្លែក អាចសាករូបមន្ត “មាន់អាំងបន្លែដុតពិសេស” ធានាថាឆ្ងាញ់ប្លែកដូចម្ហូបនៅបរទេស

BY
autoadmin
October 20, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត មាន់អាំងបន្លែដុតបែបបរទេសមកផ្ញើ តោះចង់ដឹងថាមានវិធីធ្វើបែបណានោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. សាច់ទ្រូងមាន់ ២០០ក្រាម
  2. ទឹកខ្មេះប៉ោម 1/2 ចានចង្កឹះ
  3. ទឹកឃ្មុំ 1/4 ចានចង្កឹះ
  4. ខ្ទឹមសចិញ្ច្រាំ ២ស្លាបព្រាបាយ
  5. ម៉ាស្តាត ១ស្លាបព្រាបាយ
  6. អំបិល 1/2 ស្លាបព្រាកាហ្វេ
  7. ម្រេច ១ស្លាបព្រាកាហ្វេ
  8. រ៉ូសម៉ែរី ៤ដើម
  9. ស្លឹកថែម ៤សន្លឹក
  10. ដំឡូងបារាំង ១ផ្លែ
  11. ការ៉ុត 1/2 ផ្លែ
  12. ត្រពាំងបារាំង ៥០ក្រាម
  13. ផ្សិតស ៥០ក្រាម

*គ្រឿងផ្សំជ្រក់បន្លែ

  1. ទឹកខ្មេះប៉ោម 1/2 ចានចង្កឹះ
  2. ទឹកស្ករ  1/2 ចានចង្កឹះ
  3. ទឹកសុទ្ធ 1/2 ចានចង្កឹះ
  4. ដំឡូងឈាមមាន់ 1/4 ចានចង្កឹះ
  5. ការ៉ុតហាន់តូចល្មម 1/4 ចានចង្កឹះ
  6. ឆៃថាវ 1/4 ចានចង្កឹះ

*វិធីធ្វើ

  • តោះយើងងាកមកធ្វើជ្រក់បន្លែជាមុនសិន ដោយយកទឹកខ្មេះ ទឹកស្ករ និងទឹកស្អាត កូរអោយចូលគ្នា រួចដាក់ ដំឡូងឈាមមាន់ ការ៉ុត និងឆៃថាវ លាយចូលគ្នាក្នុងចានបិតគម្របអោយជិតរួចផ្លាសេក្នុងទូទឹកកករយះពេល ១ទៅ២ម៉ោង
  • បន្ទាប់មកទៀតយើងងាកមកធ្វើទឹកប្រឡាក់មាន់ទាំងអស់គ្នា ដោយយកទឹកខ្មេះប៉ោម ទឹកឃ្មុំ​ ខ្ទឹមសចិញ្ច្រាំ ម៉ាសស្តាត អំបិល ម្រេច រ៉ូសម៉ែរី និងស្លឹកថែម កូរគ្រប់យ៉ាងអោយចូលគ្នាល្អ រួចចែកទឹកសុសជាពីរផ្នែក រួចយកមួយផ្នែកមកប្រឡាក់ជាមួយនិងមាន់ រួចផ្អាប់ទុករយះពេល ១៥នាទី ចំណែកទឹកប្រឡាក់មួយផ្នែកទៀតមកក្រឡក់លាយជាមួយនិងបន្លែត្រៀមសម្រាប់ដុត ដោយផ្អាប់ទុករយះពេល ១៥នាទីដូចគ្នា
  • ក្រោយមកទៀត យកមាន់ និងបន្លែទៅដុតក្នុងចង្ក្រានសម្រាប់ដុត ក្នុងសីតុណ្ហភាព ២០០អង្សាសេ រយះពេល ៣០នាទីរហូតទាល់តែឆ្អិន រួចដួសដាក់ចានទទួលទានជាមួយនិងជ្រក់បន្លែដែលយើងបានធ្វើទុកជាការស្រេច។
Share This Post: