ខ្មែរណូត

ស្វែងរក

  • PR

    ហត្ថាកសិករ ប្រកាសលក់ជាផ្លូវការ ផលិតផល​សន្សំផលច្រើន ដែលផ្តល់អត្រាការប្រាក់ខ្ពស់រហូតដល់៥.៥%

    BY Khmernote Media October 3, 2018
    ហត្ថាកសិករ ប្រកាសលក់ជាផ្លូវការ ផលិតផល​សន្សំផលច្រើន ដែលផ្តល់អត្រាការប្រាក់ខ្ពស់រហូតដល់៥.៥%

    ភ្នំពេញ ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨៖ ដោយមានការជឿទុកចិត្ត និងគាំទ្រច្រើនពីអតិថិជន ហត្ថាកសិករ លីមីតធីត ដែល​ជាគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈាន​មុខមួយ​នៅ​កម្ពុជា បាន​​ប្រកាសដាក់ ​​លក់ជាផ្លូវការ​​នូវ​​ផលិតផល​​សន្សំផល​​ច្រើន​​ ដើម្បី​បំពេញ​តាម​តម្រូវ​ការ​ដែលចេះតែកើនឡើងជាលំដាប់របស់​អតិថិជន។ ​

    លោក ម៉ិច សុខមេត្រី ដែលជាអគ្គនាយកអភិវឌ្ឍអាជីវកម្ម​នៃ​​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ហត្ថា​កសិករ លីមីតធីត បាន​​មាន​​ប្រសាសន៍​​ថា៖​ “ដោយ​យើង​​​សង្កេត​​​​ឃើញ​​ថា ​​​ផលិត​សន្សំ​​​ដែល​​កំពុង​ដាក់​​លក់​​​នៅ​​លើ​ទីផ្សារ​​ភាគ​ច្រើន​​​ផ្តល់​​នូវ​​អត្រា​ការ​​ប្រាក់​ទាប​ ធ្វើ​អោយ​អតិថិន​ជន​មិន​ទទួល​បាន​អត្ថ​ប្រយោជន៍​ច្រើន​នោះ​ទេ​ក្នុង​ការសន្សំ​ប្រាក់​នៅ​ធនាគារ ឫគ្រឹះស្ថាន​ហិរញ្ញវត្ថុ​ តែ​បើអតិថិជន​ចង់​បាន ផលិតផល​ដែល​ផ្តល់​អត្រាការ​ប្រាក់​ខ្ពស់​វិញ គឺ​អតិថិជន​នឹង​មិន​អាច​ដក​ប្រាក់​នោះ​មក​ប្រើ​បាន​ទេ​ក្នុង​កំឡុង​ពេល​ដាក់​នោះ ​គឺ​គាត់​ត្រូវ​រក្សា​ប្រាក់​នោះ​ទុក​រហូត​ដល់​កាល​កំណត់​ទើប​អាច​​ដក​យក​មក​ប្រើប្រាស់​បាន ដូច្នេះ​ធ្វើ​អោយ​គាត់​មាន​ការ​ពិបាក​​​ក្នុង​​​ការ​​ដក​​​​ប្រាក់​មក​ប្រើប្រាស់​​តាម​​តម្រូវ​​ការ​​ណាស់។​ យើង​សង្ឃឹម​ថា​​​​ផលិត​ផល​​​សន្សំ​ផល​​​ច្រើន​​​​ដែល​​​​យើង​​​​ដាក់​​​លក់​​​នៅ​​ពេល​​នេះ​​​​ពិត​​​​ជា​​អាច​​ដោះ​ស្រាយ​​​​នូវ​​​​​​បញ្ហា​​​ដែល​​អតិថិជន​​បាននឹងកំពុងជួប​ប្រទះទំាងនេះបាន”។

    ​អតិថិជននៃ ផលិតផលសន្សំផលច្រើន​អាច​ទទួល​បាន​អត្រាការ​ប្រាក់​ខ្ពស់​លើស​ពី​គណនី​សន្សំ​នានា​នៅ​លើ​ទីផ្សារ​ទាំង​អស់ ហើយ​​អតិថិជន ក៏​​​​អាច​​ដក​​ប្រាក់​​សន្សំ​​ទាំង​នោះ​​យ៉ាង​​ងាយ​ស្រួល​​តាម​​បណ្តា​​សាខា​ហត្ថាកសិករ​​ទាំង​១៧៨​​ការិយាល័យ​​ទូរទាំង​ប្រទេស បណ្តាញអេធីអឹមទូទាំងប្រទេស និង​អតិថិជន​ក៏​អាច​ធ្វើ​ការ​ផ្ទេរប្រាក់​បាន​ជាមួយ​នឹង​ផលិតផល​សន្សំផល​ច្រើន​នេះដែរ។សម្រាប់​ឱកាស​ដាក់​លក់លើក​ដំបូង​នេះ ហត្ថាកសិករនឹងផ្តល់ជូន អត្រាការ​ប្រាក់​​រហូត​ដល់​ទៅ​ ៥.៥% ក្នុងមួយឆ្នាំ សំរាប់ការបើកគណនីនេះ។​

    លោកឧកញ៉ា ហួត អៀងតុង​ ប្រធាន​អគ្គនាយក​នៃ​​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ហត្ថា​កសិករ លីមីតធីត បាន​មាន​ប្រសាសន៍​ថា៖​​​ “ហត្ថាកសិករ លីមីតធីត តែងតែយកចិត្តទុក ដាក់ខ្ពស់ និង​ បង្កើត​នូវ​ផលិតផល​ថ្មីៗ​បន្ថែម​ទៀត​ដើម្បី​បំពេញ​តម្រូវការរបស់អតិថិជន ក៏ដូចជា ​គាំទ្រ​ដ​ល់​ការ​រីក​ចម្រើន​​របស់​អតិថិជន និង​អាជីវ​កម្ម​​​របស់ពួកគាត់ ជាក់ស្តែងដូចជាផលិតផល សន្សំផលច្រើនជាឧទាហរណ៍ស្រាប់។ ​”

    ជាមួយនឹង​ផលិតផល​សន្សំផលច្រើន​ អតិថិជន​ក៏​ទទួល​បាន​អត្ថប្រយោជន៍​មួយ​ចំនួន​បន្ថែម​ទៀត​ដូចជា​៖ ទទួល​បាន​សៀវភៅ​ធនាគារ​លើក​ដំបូង​ដោយ​ឥត​គិត​ថ្លៃ ព្រមទាំង​មិន​គិត​កម្រៃ​សេវា​ទៅ​លើ​ការ​ចុះ​ឈ្មោះ និង​ការថែរក្សា​កាត​អេធីអឹម​សម្រាប់​ឆ្នាំ​ដំបូង​។​

    សម្រាប់​អតិថិជន​ដែល​ចាប់​អារម្មណ៍​ចំពោះការសន្សំតាមរយៈផលិតផល​​សន្សំ​ផល​​ច្រើននេះ​ លោក​អ្នក​អាច​ទាក់ទង​ទៅ​គ្រប់​ការិយាល័យ​របស់​​ហត្ថា​កសិករ​​ទាំងអស់​ដែល​នៅ​ក្បែរ​លោកអ្នក​​ ឬ​ក៏​ទាក់​ទង​មក​លេខ​ទូរ​ស័ព្ទ៖​023 999 266 ៕

    អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត

    ហត្ថាកសិករ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើសន្សំធំជាងគេលំដាប់ទី ៣ នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ទទួល​បាន អាជ្ញា​ប័ណ្ណ​​​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា។ ដោយ​បាន​ធ្វើ​ប្រតិបត្តិ​ការអស់រយៈ​ពេលជាង​២០ឆ្នាំ​​មក​ហើយ​នៅ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ ហត្ថាកសិករ គឺ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញ​​វត្ថុ​​ឈាន​មុខ​គេ​មួយ ដែល​ផ្តល់​សេវា​កម្ម​ហិរញ្ញ​វត្ថុ​ចម្រុះដល់អាជីវកម្មខ្នាតតូចបំផុត និងតូច ដល់អតិថិជនដូចជា៖​ ឥណទានខ្នាតតូចបំផុត ឥណទានខ្នាតតូច និង មធ្យម ឥណទានគេហដ្ឋាន ឥណទានកែលម្អគេហដ្ឋាន សេវាប្រាក់បញ្ញើសន្សំ និងសេវាផ្ទេរប្រាក់ក្នុងស្រុក រួមទាំងសេវាកម្ម ហិរញ្ញវត្ថុផ្សេងៗជាច្រើនទៀត តាមរយៈសាខាចំនួន១៧៨ និងម៉ាស៊ីនអេធីអឹមចំនួន ១២៩ គ្រឿងនៅទូទាំងប្រទេស។ ហត្ថាកសិករ មានសេវាធនាគារចល័ត ដែលជាសេវាកម្មងាយស្រួលនិងឆ្លាតវៃសម្រាប់បំរើ និងបំពេញតម្រូវការអតិថិជន គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ គិតត្រឹមខែសីហា ២០១៨ សមតុល្យប្រាក់បញ្ញើសន្សំរបស់ហត្ថាកសិករ មានចំនួនជាង ៤២០ លានដុល្លារអាមេរិក ជាមួយនឹងចំនួនអតិថិជន ប្រាក់បញ្ញើសន្សំជាង ២៣០,០០០ នាក់ ផលប័ត្រឥណទានសរុបមាន ចំនួនប្រមាណ ៦៨៣ លានដុល្លារអាមេរិក ដោយមានអតិថិជនចំនួន ជាង​១៣០,០០០ នាក់។ ទ្រព្យសកម្មសរុប របស់ហត្ថាកសិករមានចំនួន៨៤៣លានដុល្លារអាមេរិក។

    នៅឆ្នាំ២០១៦ ហត្ថាកសិករ បានក្លាយជាបុត្រសម្ព័ន្ធនៃធនាគារក្រុងស្រ៊ី ដែលជាធនាគារធំជាងគេលំដាប់ទី៥ នៃព្រះរាជា ណាចក្រថៃឡង់ និងជាសមាជិកនៃធនាគារ MUFG សម្ព័ន្ធ​ធនាគារដែ​លធំជាងគេនៅប្រទេសជប៉ុន និងជាក្រុមហិរញ្ញវត្ថុ ធំបំផុតមួយនៅក្នុងពិភពលោក។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay