ព័ត៌មានជាតិ
ស្រស់ស្អាតណាស់! ស្នាដៃលោក ហ៊ាន ថាវរិទ្ធ រចនាក្លោងទ្វារក្រុងចតុមុខមង្គល មានព្រះព្រះឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋ
BY Khmernote Media
October 17, 2021
កាលពីពេលថ្មីៗនេះ មានបងប្រុសឈ្មោះ ហ៊ាន ថាវរិទ្ធ បានបញ្ចេញស្នាដៃរចនាធ្វើ ក្លោងទ្វារក្រុងចតុមុខមង្គល ដែលមានព្រះព្រះឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបាទសម្តេច ព្រះបាទនរោត្តម សីហនុ ក្នុងថ្ងៃព្រះរាជពិធីបុណ្យ រំលឹកព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះបាទនរោត្តម សីហនុ ព្រះវររាជបិតា ជាតិខ្មែរ (ព្រះបរមរតនកោដ្ឋ)នៅថ្ងៃទី ១៥ តុលា ២០២១ នេះ។

ស្នាដៃរបស់លោក បានធ្វើឲ្យមហាជនកោតសរសើរមិនដាច់ពីមាត់ និងបានសំណូមពរឲ្យសាលារាជធានីភ្នំពេញសហការជានឹងលោកហ៊ាន ថាវរិទ្ធ ដើម្បីធ្វើក្លោងទ្វារនេះទៀតផង។ យ៉ាងណាមិញសង្ឃឹមថាស្ថាប័ន្ថរដ្ឋនឹងធ្វើការសហការជាមួយនឹងលោក ហ៊ាន ថាវរិទ្ធ ដើម្បីធ្វើក្លោងទ្វារដ៏ល្អនេះ សម្រាប់ឲ្យប្រទេសរបស់យើងកាន់តែស្រស់ស្អាតបន្ថែមទៀត
៕ រូបថត៖ លោកហ៊ាន ថាវរិទ្ធ



