ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អស់ពីមួយចូលមួយតែម្តង! អស់ពីរញ្ចួយដី និងរលកយក្សស៊ូណាមិសម្លាប់មនុស្សជាង១ពាន់នាក់ ឥលូវឥណ្ឌូនេស៊ីមកជួបផ្ទុះភ្នំភ្លើងថែមទៀត

    BY Khmernote Media October 3, 2018
    អស់ពីមួយចូលមួយតែម្តង! អស់ពីរញ្ចួយដី និងរលកយក្សស៊ូណាមិសម្លាប់មនុស្សជាង១ពាន់នាក់ ឥលូវឥណ្ឌូនេស៊ីមកជួបផ្ទុះភ្នំភ្លើងថែមទៀត

    ឥណ្ឌូនេស៊ី៖ ករណីភ្ញាក់ផ្អើលមួយទៀតបានកើតឡើង ដោយសារតែគ្រោះធម្មជាតិផ្ទុះភ្នំភ្លើងមួយបានកើតឡើងកាលពីព្រឹកថ្ងៃពុធ ទី០៣ ខែតុលានេះ នៅលើកោ Sulawesi ដែលកោះនេះទើបតែជួបគ្រោះរញ្ចួយដី និងរលកយក្សស៊ូណាមិ សម្លាប់មនុស្សជាង១,៣០០នាក់កាលពីសប្តាហ៍មុនមិនទាន់នឹងបាត់រន្ធត់ផងនោះ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ភ្នំភ្លើង Soputan ស្ថិតនៅភាគខាងជើងកោះ Sulawesi បានផ្ទុះឡើងកាលពីម៉ោង០៩ព្រឹក (ម៉ោងក្នុងតំបន់) ហើយបានជះកំទេចផះភ្នំភ្លើងឡើងទៅលើអាកាសរយៈកំពស់៤គីឡូម៉ែត្រឯណោះ។

    បច្ចុប្បន្នមិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ពីការជម្លៀសប្រជាជនឡើយ។ ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ BNPB ឥណ្ឌូនេស៊ីបានឲ្យដឹងថា បច្ចុប្បន្នកំរិតប្រកាសអាសន្ន ចំពោះភ្នំភ្លើង Soputan ស្ថិតនៅកំរិតទី៣ លើកព្រមានជាតិផ្ទុះភ្នំភ្លើងថ្នាក់ជាតិ ដែលមានន័យថា ប្រជាពលរដ្ឋដែលរស់នៅជុំវិញភ្នំភ្លើងនោះចំងាយ៤គីឡូម៉ែត្រ គួរតែស្ថិតនៅក្នុងផ្ទះ។ ហើយមជ្ឈមណ្ឌលផ្នែកភ្នំភ្លើង និងការកាត់បន្ថយហានិភ័យនៃភូមិសាស្ត្រ (CVGHM) ក៏បានណែនាំប្រជាពលរដ្ឋកុំអោយចូលទៅតំបន់ជុំវិញភ្នំភ្លើងកើតហេតុផងដែរ៕

    អត្ថបទ៖ ឌី
    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay