ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បងប្អូនភ្លោះកើតថ្ងៃជាមួយគ្នា ចេញឆក់ជាមួយគ្នា ជាប់ខ្នោះក៏ជាមួយគ្នា

    BY Khmernote Media February 28, 2018
    បងប្អូនភ្លោះកើតថ្ងៃជាមួយគ្នា ចេញឆក់ជាមួយគ្នា ជាប់ខ្នោះក៏ជាមួយគ្នា

    ក្រុងព្រះសីហនុ-ជនសង្សយ័ជាកូន​ភ្លោះពី​រ​នាក់​ដែល ឆក់​កាបូប​ភ្ញៀវ​ទេសចរណ៍​បរទេស ត្រូវ​នគរបាល​ ស្ទាក់​ដេញ​ចាប់​បាន​ទាំង​យប់​ នៅ​ជិត​រង្វង់មូលតោ​ពីរ​ក្រុងព្រះសីហនុ កាលពីវេលា​ម៉ោង​២០​:៣០​នាទី​យប់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៨។ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការ នគរបាលខេត្តព្រះសីហនុអោយដឹងថា មុនចាប់ខ្លួនបាន ជនសង្សយ័ទាំង​២នាក់នេះ ជិះ​ម៉ូតូ​ មក​ឆក់​កាបូប​ជនជាតិ​ចិន​៦​នាក់​ ដែល​កំពុង​ដើរ​កំសាន្ត​ នៅ​ចំណុច មុខភោជនីយ៍ដ្ឋានឆ្នេរថ្មី ភូមិ៣ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ បន្ទាប់​មក​បាន​បេីក​ម៉ូតូ​រត់​គេចខ្លួន​ ប៉ុន្តែត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល។ ម្ចាស់​កាបូប​ឈ្មោះ​ XIONG CAO ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន ជា​អ្នក​ទេសចរណ៍ ស្នាក់នៅសណ្ឋាគារជីងតាវ នៅក្រុមទី​២២ ភូមិ៣ សង្កាត់​លេខ ៣ ក្រុងព្រះសីហនុ ។
    ជនសង្សយ័ទាំង​​២នាក់ ជា​បងប្អូនភ្លោះនិងគ្នា ទី១-ឈ្មោះ សោម រតនា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ហ្គោបូ និងទី២-ឈ្មោះ សោម រតនៈ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ហ្គោបូ​ អ្នក​ទាំង​ពីរ​ ស្នាក់នៅ​ អគារ​បុគ្គលិក​កាស៊ីណូ​ ក្រោយ អិល.វី ភូមិ៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។ ជាមួយ​នឹង​ការ​ចាប់​ខ្លួន​នេះ​សមត្ថកិច្ច​ ចាប់​យក​បាន​ វត្ថុតាងប្រគល់អោយជនរងគ្រោះវិញរួម មាន​ ៖
    ១.កាបូបយួរដៃ ពណ៌ទឹកប៉ិច ១
    ២.កុំព្យូរទ័រយួរដៃ ១គ្រឿង
    ៣.លុយ ១០០​ $
    ៤.លិខិតឆ្លងដែន ៣ច្បាប់ ។ ក្រៅពីនេះ
    សមត្ថកិច្ចដកហូតបានម៉ូតូ មួយគ្រឿងម៉ាក អ៊ែរប្លែត ពណ៌ប្រផេះ​ ១គ្រឿង​ ស្លាកលេខ ព្រះសីហនុ 1B-8918 (ជា​មធ្យាបាយ​ ធ្វើសកម្មភាព )។
    ករណីនេះ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី បញ្ជូនទៅតុលាការ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay