រៀនធ្វើម្ហូប

[ទំព័រម្ហូប] មីនុយថ្មី ទឹកគ្រឿងត្រីសាលម៉ុន ឆ្ងាញ់មិនចាញ់ត្រីស្រែទេ ញ៉ាំជាមួយបន្លែស្រស់ៗរឹតតែកប់

BY
autoadmin
October 20, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្តទឹកគ្រឿងពិសេសមកចែកជូននោះគឺ ទឹកគ្រឿងត្រីសាល់ម៉ុន តោះចង់ដឹងពិសេសបែបណា តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. សាច់ត្រីសាល់ម៉ុន ២៥០ក្រាម
  2. ខ្ទឹមក្រហម ៧ផ្លែ
  3. ខ្ទឹមស ១៥គ្រាប់
  4. ម្ទេសប្លោកវែង ១គ្រាប់
  5. ម្ទេសខ្មាំង ១០គ្រាប់
  6. ស្ករស ១ស្លាបព្រាកាហ្វេ
  7. ទឹកក្រូចឆ្មា ៣ស្លាបព្រាបាយ
  8. ទឹកត្រី ៣ស្លាបព្រាបាយ

*វិធីធ្វើ

  • ជាដំបូងយើងនាំយកខ្ទឹមក្រហម ខ្ទឹមស ម្ទេសប្លោកវែង និងម្ទេសខ្មាំង មកលីងលើខ្ទះ អោយឈ្ងុយនិងទន់ល្អ ក្រោយមកដួសដាក់ចាន
  • ចាក់ខ្លាញ់ចូលក្នុងខ្ទះបន្តិច រង់ចាំអោយខ្ទះក្តៅ រួចយកត្រីសាល់ម៉ុនមកចៀនលើខ្ទះ អោយឆ្អិនល្អ រួចដួសដាក់ចានដោយបកស្បែកចេញ
  • ក្រោយមកទៀតយកគ្រឿងដែលអាំងរួចមកបុកក្នុងត្បាល់អោយម៉ត់ល្អ ក្រោយមកដាក់ត្រីសាល់ម៉ុនដែលបកស្បែករួចចេញ បុកចូលគ្នាអោយម៉ត់ល្អ ផ្សំរសជាតិដោយ ស្ករស ទឹកក្រូចឆ្មា និងទឹកត្រី កូរចូលគ្នា រហូតទាល់តែស្កររលាយល្អ ភ្លក់រសជាតិតាមចំណូលចិត្ត
  • ដួសទឹកគ្រឿងត្រីសាល់ម៉ុនដាក់ចាន ទទួលទានជាមួយបន្លែស្រស់ និងបន្លែស្រុះរួចជាការស្រេច។
Share This Post: