ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមដំណើរការជួសជុលកម្រាលផ្លូវចូល និងរចនាសម្ព័ន្ធនៃខ្លោងទ្វារទី៣ប្រាសាទព្រះគោ
BY Khmernote Media
October 20, 2021
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមដំណើរការជួសជុលកម្រាលផ្លូវចូលនិងរចនាសម្ព័ន្ធនៃខ្លោងទ្វារទី៣ប្រាសាទព្រះគោ ដែលទទួលរងនូវការខូចខាតធ្ងន់ធ្ងរ។

តាមការបញ្ជាក់ពីលោក សារាយ គឹមហួល មន្រ្តីបច្ចេកទេសបានឱ្យដឹងថា ការងារជួសជុលនេះមានការលំបាកខ្លាំង ដោយមូលហេតុរចនាសម្ព័ន្ធសំណង់មានភាពស្មុគស្មាញ ថ្មមួយចំនួនមានការពុកផុយ និងបាត់បង់ ទាមទារការយកចិត្តទុកដាក់ខ្ពស់ ពិសេសបច្ចេកទេសពង្រឹងនៅតាមផ្នែកទ្រទម្ងន់ និងទប់ជំហរជញ្ជាំងនៃខ្លោងទ្វារប្រាសាទ។ ហើយការងារនេះគ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២១ខាងមុខ៕








