អន្តរជាតិ
ជួយផ្តល់កម្លាំងចិត្តឲ្យខ្លាំងៗដល់ យុវតីវ័យ១៨ឆ្នាំ តំណាងកម្ពុជាចេញទៅប្រកួត Miss Cosmopolitan world 2018
BY Khmernote Media
October 3, 2018
ក្រោយពីប្រទេសកម្ពុជាបានចាប់ផ្តើមនាំយុវតីខ្មែរជាច្រើនរូបយកទៅប្រកួតប្រជែងសម្រស់លើឆាកអន្តរជាតិ និងមានការកោតសរសើរពីសំណាក់មហាជនចំពោះសម្រស់យុវតីជំនាន់ថ្មី។ ដោយទោះបីជាបេក្ខភាពបវកញ្ញាកម្ពុជា ពុំទាន់ទទួលបាននូវជ័យលាភីក្តី ប៉ុន្តែកម្ពុជានៅតែជំរុញឲ្យមានការចេញទៅប្រកួតនៅក្រៅប្រទេស ដើម្បីបង្ហាញនូវមុខមាត់ ទង់ជាតិប្រទេស នៅលើឆាកអន្តរជាតិ។
យ៉ាងណាមិញនៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ យោងតាមការបង្ហោះរបស់ហ្វេសប៊ុកផ្លូវការ New Face Cambodia បានឲ្យដឹងថា កញ្ញា នេត ស្រីនីង មានអាយុ១៨ឆ្នាំ ក្លាយជាបេក្ខនារីតំណាងប្រទេសកម្ពុជា ចេញទៅប្រកួតនៅក្នុងកម្មវិធី Miss Cosmopolitan world 2018 ដោយមានបេក្ខភាពបវកញ្ញាចូលរួមចំនួន ៣២ប្រទេសជុំវិញពិភពលោក ដែលប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះដែលនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨៕





