ក្ដៅៗ! ក្រសួងការងារប្រកាសបិទការចុះផ្សាយបទចម្រៀង «ភ្ជុំបិណ្ឌនឹកស្រុក» របស់ម៉ៅ ហាជី ដោយសារអត្ថន័យខុសនឹងគោលនយោបាយ
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញលិខិតស្នើទៅកាន់រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឲ្យចាត់វិធានការផ្អាកការប្រើប្រាស់ និងផ្សព្វផ្សាយបទចម្រៀង”ភ្ជុំបិណ្ឌនឹកស្រុក” ច្រៀងដោយលោក ម៉ៅ ហាជី នៅផលិតកម្មថោន Vol 122 ដែលកំពុងផ្សព្វផ្សាយតាមរយៈយូធូប និងបណ្តាញផ្សព្វផ្សាយផ្សេងទៀត។
យោងតាមលិខិតស្នើ ដែលបានចុះថ្ងៃទី ០៣ តុលា ឆ្នាំ២០១៨ បានប្រកាសឲ្យផ្អាកចាក់ផ្សាយចម្រៀងមួយបទនេះ ដោយសារតែឃ្លាមួយក្នុងចម្រៀងបានច្រៀងថា៖ «កម្មករនិយោជិតមិនទាន់បើកប្រាក់ខែ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ដែលធ្វើឲ្យកម្មករនិយោជិតមិនបានទៅលេងស្រុកកំណើត មិនបានទៅលេងម៉ែ-ពុក បានត្រឹមតែស្រក់ទឹកនេត្រា ហើយបានទូរស័ព្ទប្រាប់ម៉ែ -ពុក បន្ទាប់ពីភ្ជុំបិណ្ឌរួចហើយ បានអាចទៅលេងស្រុកកំណើតបាន»។ ដែលត្រង់អត្ថន័យខាងលើនេះ បានធ្វើឲ្យប៉ះពាល់ដល់យ៉ាងខ្លាំងដល់គោលនយោបាយ របស់រាជរដ្ឋាភិបាល ពិសេសផ្ទុយទាំងស្រុងនូវអ្វីដែលប្រមុខរាជរដ្ឋាភិបាលបាន និងកំពុងផ្តោតការយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារដល់បងប្អូននិយោជិតខ្មែរ៕

