ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសចិត្តខ្លាំង សម្លាប់ម្តាយបង្កើតខ្លួនហើយ នៅហ៊ានដើរចូលទៅក្នុងប៉ុស្តិ៍ប៉ូលិសសារភាពទៀត

    BY Khmernote Media February 28, 2018
    បុរសចិត្តខ្លាំង សម្លាប់ម្តាយបង្កើតខ្លួនហើយ នៅហ៊ានដើរចូលទៅក្នុងប៉ុស្តិ៍ប៉ូលិសសារភាពទៀត

    ប្រទេសជប៉ុន ៖ ក្នុងសង្គមសព្វថ្ងៃមិនដឹងជាមានមនុស្សប៉ុន្មាននាក់ដែលអាចទុកចិត្តបាននោះទេ បើមានអ្នកខ្លះសូម្បីតែម្តាយឪពុកបង្កើតរបស់ខ្លួនក៏ហ៊ានលើកដៃសម្លាប់ទៅរួចដែរ។ ប្រភពព័ត៌មានរបស់ជប៉ុនបានចុះផ្សាយរឿងរ៉ាវដ៏រន្ធត់មួយ ដែលបុរសវ័យកណ្តាលម្នាក់ទៅស្នងការប៉ូលិសសារភាពថាគេបានសម្លាប់ម្តាយបង្កើតរបស់ខ្លួនដែលមានវ័យ៨៦ឆ្នាំ។ ជនសង្ស័យដែលបានចូលមកសារភាពថាសម្លាប់ម្តាយបង្កើតរបស់ខ្លួននេះមានឈ្មោះ Takeshi ប៉ូលិសបានធ្វើការឃាត់ខ្លួនគេទុកបន្ទាប់ពីគេបានសារភាព។

    ប៉ូលិសក៏បានទៅធ្វើការឆែកឆេនៅក្នុងផ្ទះរបស់គេ នៅទីនោះប៉ូលិសរកឃើញម្តាយរបស់គេឈ្មោះ Yoshi ដេកស្តូកស្តឹងនៅលើគ្រែរបស់គាត់ដោយមិនមានសញ្ញាការរងរបួសខាងក្រៅណាមួយឡើយ តែគាត់ត្រូវបានប្រកាសថាស្លាប់ពេលដឹកទៅដល់មន្ទីពេទ្យ។ នៅក្នុងបន្ទប់មួយទៀតគឺជាសាកសពរបស់បងប្រុសអាយុ ៥៩ឆ្នាំរបស់ជនសង្ស័យ Takeshi ប៉ូលិសបាននិយាយថាគាត់បានស្លាប់រយៈពេលច្រើនថ្ងៃមកហើយ។ តាមសម្តីសារភាពរបស់លោក Takeshi ប្រាប់ថាគាត់បានសម្លាប់ស្រ្តីជាម្តាយខ្លួនដែលអង្គុយលើរទេះរុញរយៈពេល៥ឆ្នាំមកហើយ ហើយនឹងបានបញ្ជាក់ថាបងប្រុសរបស់គេស្លាប់។ តែគេមិនព្រមផ្តល់ចម្លើយទេថាហេយុអ្វីបានជាសម្លាប់ម្តាយរបស់ខ្លួនហើយសម្លាប់តាមរបៀបណានោះ រឹតតែមិនបញ្ជាក់ទៀតថាបងប្រុសគេស្លាប់ដោយសារអ្វី។ ប៉ូលិសបានប្រាប់អោយដឹងថាការវះកាត់សាកសពនឹងត្រូវធ្វើឡើង ដើម្បីកំណត់ពីមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ៕

    ប្រភព ៖ sanook

    Share This Post:
    MPO4D jitutoto mpo4d Mpoplay