អន្តរជាតិ

យ៉ាងហោចណាស់មានមនុស្ស ៣ នាក់បានបាត់បង់ជីវិត និង ៣០ នាក់បានរងរបួស ដោយសារការផ្ទុះហ្គាសដ៏អាក្រក់មួយនៅប្រទេសចិន

BY
autoadmin
October 21, 2021

យ៉ាងហោចណាស់មានមនុស្សចំនួន ៣នាក់ បានបាត់បង់ជីវិត និង ៣០នាក់ បានរងរបួស ដោយសារការផ្ទុះហ្គាសនៅភោជនីយដ្ឋានមួយនៅភាគឦសានប្រទេសចិន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ក្រុមសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ទៅរកកន្លងកើតហេតុភ្លាម ដែលស្ថិតនៅតាមបណ្ដោយផ្លូវបំបែកមួយ នៅក្នុងទីក្រុង Shenyang កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ នៅវីដេអូឃ្លីបមួយបានបង្ហាញថា កម្លាំងផ្ទុះរបស់ហ្គាសបានធ្វើឱ្យជញ្ជាំងអគារបែកចេញពីគ្នា ចរាចរណ៍ត្រូវបានផ្អាក ហើយតំបន់នោះត្រូវបានបិទភ្លាមៗ។

ក្នុងនោះផងដែរ អ្នកពន្លត់អគ្គីភ័យជាង ១០០ នាក់ ត្រូវបានគេរាយការណ៍ថា បានបញ្ជូនមកដើម្បីប្រតិបត្តិការជួយសង្គ្រោះនេះ។ សារព័ត៌មាន Global Times បានរាយការណ៍ថា បណ្តាញហ្គាសនៅក្បែរនោះកំពុងស្ថិតនៅក្រោមការថែទាំ ខណៈក្រុមអ្នកជំនាញកំពុងចាប់ផ្ដើមការស៊ើបអង្កេតរបស់ខ្លួន។ ជម្រាបដែរថា ការផ្ទុះហ្គាសគឺជារឿងធម្មតានៅក្នុងប្រទេសចិន ដោយសារតែស្តង់ដារសុវត្ថិភាពខ្សោយ និងការអនុវត្តមិនបានល្អ។ ការផ្ទុះមួយកាលពីខែមិថុនា បានសម្លាប់មនុស្ស ២៥ នាក់ និងរបួសជាង ១០០ នាក់ផ្សេងទៀត នៅពេលដែលប្រព័ន្ធហ្គាស បានផ្ទុះនៅក្នុងបរិវេណលំនៅដ្ឋានមួយនៅខេត្តហ៊ូប៉ីភាគកណ្តាលប្រទេសចិន៕


អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: