លោក Trump កំពុងតែពិចារណាឈប់ឲ្យនិស្សិតចិនមករៀននៅក្នុងសហរដ្ឋអាមេរិក
អាមេរិក៖ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាយក្សចិន និងអាមេរិក ហាក់បានឡើងកំដៅខ្លាំងឡើងៗ ហើយឥទ្ធិពលនៃសង្គ្រាមពាណិជ្ជកម្មនេះបានធ្វើឲ្យរដ្ឋាភិបាលអាមេរិកកំពុងតែពិចារណាឈប់ឲ្យមាននិស្សិតចិនមករៀននៅក្នុងសហរដ្ឋអាមេរិកទៀតផង។ បើយោងតាមសារព័ត៌មាន Nextshark បានចុះផ្សាយថា រដ្ឋាភិបាលអាមេរិកដែលដឹកនាំលោកប្រធានាធិបតី Donald Trump បានចោទប្រកាន់ថា និស្សិតចិនដែលមករៀននៅក្នុងសហរដ្ឋអាមេរិកទាំងអស់គឺសុទ្ធជាអ្នកយកការសម្ងាត់ (Spy) ឲ្យរដ្ឋាភិបាលចិន ហើយដើម្បីគ្រប់គ្រងសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក ការឈប់ផ្តល់ទិដ្ឋការសម្រាប់និស្សិតចិនមករៀននៅអាមេរិកគឺជារឿងល្អបំផុត។
បើតាមអ្នកតំណាងឲ្យសេតវិមានម្នាក់គឺលោក Stephen Miller បានឲ្យដឹងថា ប្រសិនបើអាមេរិកឈប់ផ្តល់ទិដ្ឋការដល់និស្សិតចិនមែន វាក៏អាចដាក់សម្ពាធដល់សាកលវិទ្យាល័យចំនួន ដែលធ្លាប់តែរិះគន់ដល់រដ្ឋបាលរបស់លោក Donald Trump ផងដែរ។ យ៉ាងណាក្តី មកទល់នឹងពេលនេះនៅមិនទាន់មានសេចក្តីសម្រេចណាមួយជុំវិញបញ្ហាខាងលើនេះ បានកើតឡើងនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ nextshark