ព័ត៌មានជាតិ
គយចល័តតំបន់៦ ឆ្មក់ចាប់ម៉ូតូគ្មានពន្ធនាំចូលចំនួន ៩៨គ្រឿង ដែលកំពុងដាក់តាំងលក់នៅតាមផ្ទះ ២៦កន្លែង ក្នុងស្រុកមេមត់
BY Khmernote Media
October 23, 2021
ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា គយចល័តតំបន់៦ ដឹកនាំដោយលោក ព្រាប គារ៉ាត់ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងចម្រុះចុះឆ្មក់ចាប់ម៉ូតូគ្មានពន្ធនាំចូល ដែលកំពុងដាក់តាំងលក់នៅតាមផ្ទះចំនួន ២៦កន្លែង ស្ថិតនៅផ្សារមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាលទ្ធផលចាប់បានម៉ូតូចម្រុះគ្រប់ប្រភេទចំនួន ៩៨គ្រឿង។

បច្ចុប្បន្នម៉ូតូទាំង ៨៩គ្រឿងនេះ ត្រូវបានកម្លាំងគយចល័តដឹកជញ្ជូនយកទៅរកទុកនៅកន្លែងឈរជើង បណ្តោះអាសន្ន ផ្លូវជាតិលេខ៧ ឃុំក្រែក ស្រុកពញាក្រែក ដើម្បីអនុវត្តតាមនីតិវិធីគយ និងរដ្ឋាករ ៕



