ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប សម្រេចបើកឡើងវិញនូវផ្សាររលួស ផ្សារដំដែក និងផ្សារកំពង់ក្តី
BY Khmernote Media
October 23, 2021
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបើកឡើងវិញនូវផ្សារចំនួន ៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាបមាន ផ្សាររលួស ផ្សារដំដែក និងផ្សារកំពង់ក្តី ដែលជាទីតាំងមានការឆ្លងជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា រដ្ឋបាលខេត្ត ត្រូវបានបើកឡើងវិញនូវផ្សារចំនួន ៣ មានដូចជា៖ ផ្សាររលួស ដែលស្ថិតក្នុងភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប, ផ្សារដំដែក ដែលស្ថិតក្នុងភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប និង ផ្សារកំពង់ក្តី ដែលស្ថិតក្នុងភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប បន្ទាប់ពីត្រូវបានដាក់ចេញជាវិធានការរដ្ឋបាល ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៕








