កីឡា

លោក Gareth Southgate នឹងធ្វើជាគ្រូបង្វឹករបស់ក្រុមតោកំណាចអង់គ្លេសដល់ឆ្នាំ 2022

BY
Khmernote Media
October 4, 2018

លោក Gareth Southgate ដែលជាគ្រូបង្វឹករបស់ក្រុមតោកំណាចអង់គ្លេសបានចុះហត្ថលេខាបន្ដកុងត្រាដឹកនាំក្លឹបក្រុមជម្រើសជាតិអង់គ្លេសដល់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ 2022។

ការដែលសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសសម្រេចចិត្តបន្ដកុងត្រាថ្មីជាមួយនឹងលោក Gareth Southgate នេះបន្ទាប់ពីលោក Southgate ដឹកនាំក្រុមជម្រើសជាតិអង់គ្លេសឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីកន្លងទៅនេះ។ បន្ទាប់ពីលោក Gareth Southgate ជួបពិភាក្សាជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសអស់ប៉ុន្មានសប្ដាហ៍មក ពេលនេះលោក Southgate សម្រេចចិត្តចុះហត្ថលេខាបន្ដកុងត្រាថ្មីធ្វើជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអង់គ្លេសដល់ឆ្នាំ 2022 ពោរគឺដល់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសកាតា។ ហើយនៅក្នុងការបន្ដកុងត្រាថ្មីជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេសនេះ លោក Gareth Southgate ត្រូវបានដំឡើងប្រាក់ឈ្នួលពលកម្មរហូតដល់ 2.5លានផោន ក្នុងមួយឆ្នាំ។

បុត្រ

ប្រភព៖ Goal

Share This Post: