ការសិក្សារកឃើញថា ដោយសារតែបញ្ហាមួយនេះ បានសម្លាប់ពលរដ្ឋចិនប្រមាណ១លាននាក់ក្នុងមួយឆ្នាំ (មានវីដេអូ)
ចិន៖ ការសិក្សាមួយបានរកឃើញថា ផ្សែងពុលនៅក្នុងប្រទេសចិនបានសម្លាប់មនុស្សប្រមាណជា ១ លាននាក់ក្នុងមួយឆ្នាំ។ ការសិក្សាមួយនេះបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅក្នុងសាលកវិទ្យាល័យ ហុងកុង និងបានធ្វើការសិក្សាយ៉ាងល្អិតល្អន់អំពីទំនាក់ទំនងនៃផ្សែងពុល និងការប៉ះពាល់ចំពោះសុខភាពប្រជាជន។ លទ្ធផលនៃការសិក្សាបានរកឃើញថា ការផលិតចំណីរអាហារសម្រាប់ផ្គត់ផ្គង់តម្រូវការដ៏ច្រើននោះគឺជាប្រភពសំខាន់ ដែលបង្កឲ្យមានផ្សែងពុលនៅក្នុងបរិយាកាស។
ការសិក្សាបានរកឃើញដែរថា ជាមធ្យមនៅក្នុងមួយឆ្នាំមានប្រជាជនចិនចំនួន ១,១ លាននាក់បានស្លាប់ ព្រោះតែឥទ្ធិពលនៃការបំពុលក្នុងបរិយាកាសនេះ ហើយវាបានបង្កឲ្យមានការខាត់បង់ជាប្រាក់ចំនួន ២៦៧ ពាន់លានយន់ (៣៨ ពាន់លានដុល្លារ) ផងដែរ។ តម្លៃនៃការខាត់បង់នេះគឺស្មើរនឹង ០,៦៦ % នៃ GDP ឬផលិតផលក្នុងស្រុកសរុបរបស់ចិនផងដែរ។ នៅក្នុងផ្សែងពុលនោះត្រូវបានគេរកឃើញថាមានផ្ទុកទៅដោយសារជាតិពុល និងសារធាតុគីមីចំនួន ១៥០ ប្រភេទផ្សេងគ្នា ដែលវាបានជះឥទ្ធិពលអាក្រក់កត្តាសំខាន់ៗចំនួននៅក្នុងប្រទេសចិនដូចជា ឧស្សាហកម្ម ពាណិជ្ជកម្មនិងការស្នាក់នៅ កសិកម្ម ការផលិតថាមពល ការដឹកជញ្ជូន និងវិស័យអាកាសចរណ៍ផងដែរ។ យ៉ាងណាក្តីរដ្ឋាភិបាលចិនបានអនុវត្តផែនការរយៈពេល ៣ ឆ្នាំ (២០១៨ ដល់ ២០២០ ) ដែលមានឈ្មោះថាផែនការ “winning the war for blue skies ” សម្រាប់ដោះស្រាយបញ្ហាមួយនេះ៕
https://www.youtube.com/watch?time_continue=4&v=kyO2KRss1YU
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark