បែកធ្លាយរូបភាព ឈុតតំណាងជាតិ ដែលកម្ពុជា យកទៅប្រកួត Miss Grand International 2018
កម្មវិធីប្រកួតសម្រស់ មិះសហ្រ្គេនខេមបូឌា ២០១៨ (Miss Grand Cambodia 2018) បានរកឃើញម្ចាស់មកុដគឺកញ្ញា ឌី លីកា មាន អាយុ២១ឆ្នាំ កម្ពស់១ម៉ែត្រ៧២ មានស្រុកកំណើតនៅខេត្តកំពង់ចាម ជាអតីតសិស្សវិទ្យាល័យក្រូចឆ្មារ។ យ៉ាងណាមិញជាមួយនឹងការចេញទៅប្រកួតនេះ មានមហាជនជាច្រើនទន្ទឹងរង់ចាំការបញ្ចេញសមត្ថភាពរបស់ ឌី លីកា ជាពិសេសគឺលើឈុតតំណាងជាតិដែលយកទៅប្រកួតនៅក្នុងឆ្នាំ២០១៨នេះ។
ក្នុងនោះផងដែលក៏មានការបែកធ្លាយនូវរូបថត បង្ហាញនូវឈុតតំណាងជាតិមួយសន្លឹក ដែល មិះសហ្រ្គេនខេមបូឌា ២០១៨ (Miss Grand Cambodia 2018) បានស្លៀកកំឡុងពេលថតរូប ប៉ុន្តែកម្ពុជាក៏ពុំទាន់បញ្ចេញរូបភាពជាផ្លូវការនៅឡើយ។ កញ្ញា ឌី លីកា ជា Miss Grand Cambodia 2018 នឹងតំណាងអោយកម្ពុជាទៅចូលរួមប្រកួត Miss Grand International 2018 នៅប្រទេសមីយ៉ាន់ម៉ា ខាងមុខនេះ ដោយការប្រកួតនឹងចាប់ផ្តេីមនៅថ្ងៃទី០៥ ដល់ថ្ងៃទី២៥ ខែតុលា។ តេី កញ្ញា ឌី លីកា អាចកែប្រែប្រវត្តិសាស្ត្របានទេ? ខណៈដែលកម្ពុជាមិនដែលបានជាប់ចូល Top ម្ដងណាឡេីយ ក្នុងការប្រកួតកម្មវិធី Miss Grand International អស់រយៈពេលបួនឆ្នាំកន្លងមកនេះ៕






រូបភាព៖ ពីហ្វេសប៊ុក