ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទឹកស្ទឹងព្រែកត្នោត កំពុងកើនឡើងទៀតហើយ ក្នុងភូមិសាស្ត្រសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីដែលអាចមានទឹកជំនន់ដូចឆ្នាំមុន

    BY Khmernote Media October 24, 2021
    ទឹកស្ទឹងព្រែកត្នោត កំពុងកើនឡើងទៀតហើយ ក្នុងភូមិសាស្ត្រសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីដែលអាចមានទឹកជំនន់ដូចឆ្នាំមុន

    នារសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ មានការរាយការណ៍មួយរបស់ រដ្ឋបាលសង្កាត់ ស្ពានថ្ម ដោយបានបញ្ជាក់ថា នៅលើបណ្តាញសង្គមហ្វេសប៊ុកថាស្ថានភាពទឹកស្ទឹងព្រែកត្នោតកំពុងកើនឡើង សូមបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងភូមិសាស្ត្រសង្កាត់ស្ពានថ្ម ក្នុងខណ្ឌដង្កោ មេត្តាត្រៀមលក្ខណៈប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់អោយបានខ្ពស់ ក្នុងករណីដែលអាចកើតមានទឹកជំនន់ជាយថាហេតុ។

    ក្នុងខណៈនេះអាជ្ញាធរមូលដ្ឋាន បាននិងកំពុងខិតខំបង្ការ និងទប់ស្កាត់ទឹកជំនន់តាមសណ្តរស្ទឹងព្រែកត្នោតនេះ ដែលពេលនេះកំរិតទឹកមានការកើនឡើងយ៉ាងខ្លាំង ៕

    Share This Post: