ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ប៉ា សុជាតិវង្ស ទទួលបានដំណែងជា «ទេសរដ្ឋមន្ត្រី» ទទួលបន្ទុកបេសកកម្មពិសេស

    BY Khmernote Media October 25, 2021
    ឯកឧត្តម ប៉ា សុជាតិវង្ស ទទួលបានដំណែងជា «ទេសរដ្ឋមន្ត្រី» ទទួលបន្ទុកបេសកកម្មពិសេស

    នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋសភាកម្ពុជា បានបោះឆ្នោតផ្តល់ការគាំទ្រលោក ប៉ា សុជាតិ អតីតអភិបាលរាជធានីភ្នំពេញ ជាសមាជិកថ្មីរបស់រាជរដ្ឋាភិបាលឋានៈជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស តបតាមសំណើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

    យោងតាមការបោះឆ្នោតនេះដែរ ឯកឧត្តម ប៉ា សុជាតិវង្ស ទទួលបាន១១០សម្លេង ក្នុង១១១សម្លេង និងមោឃៈ១សម្លេង។ គួរបញ្ជាក់ផងដែរថា ឯកឧត្តម ប៉ា សុជាតិវង្ស ធ្លាប់បានបំពេញតួនាទីជាតំណាងរាស្ត្រ, ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, អភិបាលរាជធានីភ្នំពេញ៕

    Share This Post: