ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វត្តចំនួន ៣ នៅតាមសណ្តស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ កំពុងទទួលរងនូវការលិចលង់ សូមបងប្អូនប្រុងប្រយ័ត្ន

    BY Khmernote Media October 25, 2021
    វត្តចំនួន ៣ នៅតាមសណ្តស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ កំពុងទទួលរងនូវការលិចលង់ សូមបងប្អូនប្រុងប្រយ័ត្ន

    គិតត្រឹមថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២១ នេះវត្តនៅតាមដងស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដង្កោ គឺមានវត្តចំនួន៣កំពុងទទួលរងនូវការលិចលង់ ដោយក្នុងនោះមានដូចជា វត្តសាក់សំពៅ, វត្តចំការខ្សាច់ និងវត្តព្រែកជ្រៃ នេះបើតាមការអោយដឹងពីប្រភពព័ត៌មានច្បាស់ការប្រាប់ក្រុមការងារសារព័ត៌មានខ្មែរណូត។

    គួរបញ្ជាក់ផងដែរថា នៅព្រឹកមិញនេះរដ្ឋបាលខណ្ឌដង្កោ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការត្រៀមបង្កាទឹកជំនន់ស្ទឹងព្រែកត្នោតជាយថាហេតុ ជូនប្រជាពលរដ្ឋដែលរស់ជាប់សណ្ដស្ទឹងព្រែកត្នោត ក្នុងនោះមានសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស សង្កាត់គងនយ៕

    Share This Post: