ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្លូវលេខ ២០អា ឬផ្លូវ ១០៤ ចាប់ពីរង្វង់មូលគួរស្រូវ ដល់ផ្សារកំពង់កន្តួត ត្រូវបានផ្អាកចរាចរណ៍ជាបណ្តោះអាសន្នសម្រាប់រថយន្តធុនធំ ដោយសារទឹកមានហូរកាត់ថ្នល់

    BY Khmernote Media October 25, 2021
    ផ្លូវលេខ ២០អា ឬផ្លូវ ១០៤ ចាប់ពីរង្វង់មូលគួរស្រូវ ដល់ផ្សារកំពង់កន្តួត ត្រូវបានផ្អាកចរាចរណ៍ជាបណ្តោះអាសន្នសម្រាប់រថយន្តធុនធំ ដោយសារទឹកមានហូរកាត់ថ្នល់

    តាមការអោយដឹងពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកបញ្ជាក់អោយដឹងថា ចាប់ពីម៉ោង ១០យប់នេះ អាជ្ញាធរសម្រេចផ្អាកចរាចរណ៍ជាបណ្តោះអាសន្នសម្រាប់រថយន្តធុនធំ លើកំណាត់ផ្លូវលេខ២០អា ឬ ១០៤ ចាប់ពីរង្វង់មូលគួរស្រូវ ដល់ផ្សារកំពង់កន្តួត ដោយសារស្ថានភាពទឹកឡើង ហូរកាត់លើថ្នល់នៅទីតាំងមួយចំនួន។ សូមបងប្អូនអ្នកធ្វើដំណើរទាំងអស់មេត្តាជ្រាប។

    Share This Post: