អន្តរជាតិ
ស្រីស្អាត អ៊ុំឆេង យុត្តិការ cover បទចម្រៀងរបស់ ឆន សុវណ្ណារាជ ស្តាប់ហើយធានាថាពីរោះ (មានវីដេអូ)
BY Khmernote Media
October 4, 2018
យុវតីវ័យ១៤ឆ្នាំ អ៊ុំឆេង យុត្តិការ ទទួលបានការគាំទ្រ និងទទួលចំណាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ក្រោយពីបានឆ្លងកាត់ការប្រកួតជាបេក្ខភាព The Voice Kids Cambodia រដូវកាលទី២។ ប៉ុន្តែមកដល់វគ្គ battle សប្តាហ៍ទី១ អ៊ុំឆេង យុត្តិការ បានបកស្រាយបទភាសាអង់គ្លេស I’m in Love With The Monster លទ្ធផលចុងក្រោយ អ៊ុំឆេង យុត្តិការ មិនត្រូវបាន Coach វីសា ជ្រើសយកទៅប្រកួតវគ្គបន្តឡើយ ធ្វើឲ្យមហាជនសម្តែងការសោកស្តាយជាខ្លាំង។
យ៉ាងណាមិញក្រោយពីមិនបានបន្តនៅក្នុងការប្រកួត មុននេះបន្តិច អ៊ុំឆេង យុត្តិការ បានបង្ហោះវីដេអូcover បទចម្រៀងរបស់លោក ឆន សុវណ្ណារាជ ដែលមានចំណងជើង “អារម្មណ៍ពេលខូចចិត្ត”។ តោះចង់ដឹងថាការ cover បទចម្រៀងមួយបទនេះពីរោះឬយ៉ាងណាមកមើលវីដេអូនៅខាងក្រោមនេះ៖




