ព័ត៌មានជាតិ
ខណៈពេលនេះវត្តនៅតាមដងស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដង្កោចំនួន ៦វត្ត ត្រូវបានលិចលង់
BY Khmernote Media
October 26, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពីគណនីហ្វេស ប៊ុកផ្ទាល់របស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កញ្ញរិទ្ធ បានឲ្យដឹងថា សូមគោរពរាយការណ៍ជូនឯកឧត្តមជាទីគោរពដ៏ខ្ពង់ខ្ពស់គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ វត្តនៅតាមដងស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដង្កោ គឺមានវត្តចំនួន ៦បានទទួលរងនូវការលិចលង់គឺរួមមានវត្ត៖

១-វត្តសាក់សំពៅ
២-វត្តចំការខ្សាច់
៣-វត្តព្រែកជ្រៃ
៤-វត្តហារាម
៥-វត្តទឹកថ្លា
៦-វត្តកំពុងក្តុល(ទើបតែលិចមុននេះបន្តិច)
គួរបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ អាជ្ញាធររាជធានីភ្នំពេញបានធ្វើការផ្អាកមិនអោយរថយន្តធុនធំធ្វើចរាចរណ៍នៅលើកំណាត់ផ្លូវ ២០អា រឺផ្លូវ១០៤ ចាប់ពីចំណុចរង្វង់មូលគួរស្រូវដល់ផ្សារកន្តួត ដោយសារតែមានទឹកហូរកាត់ផ្លូវ ខណៈដែលកងកំលាំងចំរុះកំពុងខិតខំធ្វើទំនប់ដើម្បីការពារជំនន់ទឹកភ្លៀងនេះ៕
