ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងដល់ប្រជាពលរដ្ឋហាមចតយានយន្តគ្រប់ប្រភេទ និងការដាក់តាំងសម្ភារលក់ដូរនៅលើចំណីផ្លូវសាធារណៈក្នុងក្រុងព្រះសីហនុ

    BY Khmernote Media October 26, 2021
    រដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងដល់ប្រជាពលរដ្ឋហាមចតយានយន្តគ្រប់ប្រភេទ និងការដាក់តាំងសម្ភារលក់ដូរនៅលើចំណីផ្លូវសាធារណៈក្នុងក្រុងព្រះសីហនុ

    ខេត្តព្រះសីហនុ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង​ ស្តីពីការហាមចតយានយន្តគ្រប់ប្រភេទ និងការដាក់តាំងសម្ភារលក់ដូរនៅលើចំណីផ្លូវសាធារណៈក្នុងក្រុងព្រះសីហនុ ដោយរដ្ឋបាលខេត្តព្រះសីហនុ ជូនដំណឹងទៅបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មសណ្ឋាគារ ការស៊ីណូ ផ្ទះសំណាក់ ធនាគារ ផ្សារទំនើប ភោជនីយដ្ឋាន ឲ្យបានជ្រាបថា៖

    ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រាជរដ្ឋាភិបាលបានរៀបចំស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ អនុវត្តគម្រោងដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា គឺបានស្ថាបនារួចរាល់ជាស្ថាពរ ១០០ភាគរយ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានរៀបចំគម្រោងស្ថាបនាផ្លូវក្នុងខេត្តមួយចំនួនទៀត ដែលបានប្រើប្រាស់កញ្ចប់ថវិការបស់រដ្ឋបាលខេត្ត។

    ក្នុងរយៈពេលកន្លងមកនេះរដ្ឋបាលខេត្តព្រះសីហនុ បានសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សណ្ឋាគារ ការស៊ីណូ ផ្ទះសំណាក់ ធនាគារ ផ្សារទំនើប ភោជនីយដ្ឋាន អាហារដ្ឋាន បានយកចំណីផ្លូវធ្វើជាកន្លែងដាក់តាំង សម្ភារលក់ដូរ ប្រកបអាជីវកម្ម និងយកយានយន្តមកចតលើកម្រាលថ្មក្រានីត ឬកម្រាលការ៉ូឡា ដែលជាចំណីផ្លូវសម្រាប់អ្នកថ្មើជើងដើរ។ ស្ថានភាពបែបនេះធ្វើឲ្យដងផ្លូវក្នុងក្រុងព្រះសីហនុបាត់បង់នូវសណ្ដាប់ធ្នាប់ សោភ័ណភាព និងធ្វើឲ្យប៉ះពាល់ដល់អ្នកថ្មើរជើងគ្មានចំណីផ្លូវសម្រាប់ដើរ។

    ក្នុងន័យនេះដើម្បីរក្សាឲ្យមានសណ្ដាប់ធ្នាប់ សោភ័ណភាព តាមដងផ្លូវនៅក្នុងក្រុងព្រះសីហនុ សម្រាប់ជាប្រយោជន៍សាធារណៈ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចដាក់ចេញនូវវិធានការមួយចំនួន សូមអានសេចក្ដីជូនដំណឹងលម្អិត ដូចខាងក្រោម៖

    Share This Post: