ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោតស្រកចុះជិត ២០សង់ទីម៉ែត្រហើយ និងសូមបងប្អូននៅតាមបណ្ដោយសណ្តរស្ទឹងព្រែកត្នោតប្រុងប្រយ័ត្នខ្ពស់ នៅថ្ងៃទី២៧ អាចនឹងមានព្យុះធំ
BY Khmernote Media
October 26, 2021
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា សូមគោរពជម្រាបជូនពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបថា គិតមកដល់ម៉ោង១៤ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះស្ថានភាពទឹកស្ទឹងព្រែកត្នោតត្រូវបានស្រកចុះជិត ២០សង់ទីម៉ែត្រហើយ។

និយាយជារួមយើងអាចសន្និដ្ឋានបានថា ប្រសិនបើគ្មានភ្លៀងនៅផ្នែកខាងលើក្នុងចន្លោះពីមួយថ្ងៃ ទៅពីរថ្ងៃទៀត ស្ថានភាពទឹកនឹងវិលទៅរកសភាពធម្មតាវិញហើយ។ ប៉ុន្តែបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹកបញ្ជាក់ថានៅថ្ងៃទី២៧ អាចមានព្យុះធំមួយនឹងមកដល់ព្រះរាជាណាចក្រកម្ពុជាយើងទៀត។ ដូច្នេះសូមពុកម៉ែមាមីងបងប្អូនដែលរស់នៅតាមបណ្ដោយសណ្តរស្ទឹងព្រែកត្នោត ជាពិសេសអ្នករស់នៅផ្នែកខាងក្រោមសូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ ៕










ប្រភព៖ Vei Samnang