ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២០ម៉ឺនដូស ជូនដល់ប្រទេសវៀតណាម

    BY Khmernote Media October 27, 2021
    សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២០ម៉ឺនដូស ជូនដល់ប្រទេសវៀតណាម

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២០ម៉ឺនដូស ជូនដល់រដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។ នេះបើយោងតាមបញ្ជាក់របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដល់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ។

    លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន នឹងធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដើម្បីរៀបចំពិធីប្រគល់វ៉ាក់សាំងជូនរដ្ឋាភិបាល និងប្រជាជនវៀតណាម នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ នៅព្រំដែនបាវិត-មុកប៉ាយ ក្នុងខេត្តស្វាយរៀង។

    សូមរម្លឹកថា កម្ពុជាធ្លាប់បានផ្តល់ជាថវិកា ម៉ាស និងសម្ភារបរិក្ខាពេទ្យមួយចំនួន ជូនប្រទេសក្នុងតំបន់មានឡាវ មីយ៉ាន់ម៉ា វៀតណាម ទីម័រឡេស្តេ នេប៉ាល់ ។ល។ ហើយចុងក្រោយនេះ កម្ពុជាក៏បានផ្តល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រទេសឡាវផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: