ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹកនេះ ឯកឧត្តម ឃួង ស្រេង បានទៅបង់ប្រាក់ផាកពិន័យ ដោយសារបើកម៉ូតូមិនពាក់មួកសុវត្ថិភាព ពេលចុះពិនិត្យស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ

    BY Khmernote Media October 27, 2021
    ព្រឹកនេះ ឯកឧត្តម ឃួង ស្រេង បានទៅបង់ប្រាក់ផាកពិន័យ ដោយសារបើកម៉ូតូមិនពាក់មួកសុវត្ថិភាព ពេលចុះពិនិត្យស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ

    រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចូលខ្លួនបង់ប្រាក់ផាកពិន័យចំនួន ៦ម៉ឺនរៀល ចំពោះករណីដែលឯកឧត្តមមិនបានពាក់មួកសុវត្ថិភាពពេលបើកម៉ូតូ ពេលចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ ដែលជាគំរូល្អមួយដល់មន្ត្រីគ្រប់រូបទាំងអស់ ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

    គួរបញ្ជាក់ផងដែរថា លោក​ ម៉េត​ មាសភក្ដី​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ បានឲ្យដឹងថា​ បន្ទាប់​ពី​មានការរិះគន់​ ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ មិនពាក់​មួកសុវត្ថិភាព​ ពេល​បេីកម៉ូតូ​នោះ​ នៅព្រឹក​ថ្ងៃទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០២១​​ ឯកឧត្តម​ ឃួង​ ស្រេង​ នឹងចូលខ្លួនទៅ​បង់ការផាកពិន័យ​ចំពោះ​កំហុស​ឆ្គង​អចេតនា​នេះ​ ។

    លោក​ ម៉េត​ មាសភក្ដី​ បានបញ្ជាក់​បន្ថែម​ថា​ តាមពិត​ទៅ​ ឯកឧត្ដម​ អភិបាល​ ក៏បាន​យកមួកសុវត្ថិភាពមកពាក់ដែរ​ ប៉ុន្តែ​ដោយកញ្ចក់មួកសុវត្ថិភាព​ស្រអាប់​ពេក​ពិបាក​មេីលផ្លូវ​ ម្យ៉ាងទៀត​ដោយមានការបន្ទាន់ចុះពិនិត្យមេីលស្ថានភាពទឹកជំនន់​ ដេីម្បី​រកដំណោះស្រាយ​ជួយប្រជាជន​ ឯកឧត្ដម​អភិបាល​ ក៏បេីកម៉ូតូទៅដោយមិនបានពាក់មួក​សុវត្ថិភាព​ ។

    ប៉ុន្តែ​ទោះជាយ៉ាងណាក្ដី​ ឯកឧត្ដម​ អភិបាល​ ទទួល​យកនូវមតិរិះគន់ ដេីម្បី​ស្ថាបនា​ ហេីយឯកឧត្ដម​អភិបាល​ នឹងចូលទៅ​អោយ​មន្ត្រី​ចរាចរណ៍​ធ្វើ​ការ​ផាក​ពិន័យ​ហើយ​ ។ សូមបងប្អូន​មេត្តា​យោគយល់​ចំពោះ​កំហុស​អចេតនា​នេះ​ផង​ ។

    Share This Post: