អាណិតពេក! សុិន ឧត្ដមផល្លា និង សាវីន ហ្វីលីព សំណូមពរឲ្យសិល្បករ សិល្បការិនីដែលមានជីវភាពធូរធារជួយបរិច្ចាគថវិកាជួយដល់ ម៉ារ៉ា ប៊ុណ្ណា ផង
ប៉ុន្មានខែមុននេះតារាចម្រៀងលោក ម៉ារ៉ា ប៊ុណ្ណា បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យខូចខាតរថយន្តយ៉ាងដំណំ ប៉ុន្តែជាសំណាងល្អលោក ម៉ារ៉ា ប៊ុណ្ណា ពុំមានរបួសអ្វីធ្ងន់ធ្ងរឡើយ។ អ្វីដែលគួរឲ្យអាណិតនោះលោក ម៉ារ៉ា ប៊ុណ្ណា ទើបតែទិញរថយន្តទីកូខាងលើដើម្បីទុកថត MV បទ “ទីកូបង់រំលោះ” តែទិញបានប៉ុន្មានថ្ងៃសោះរថយន្តទីកូក៏ត្រូវខ្ទេចមួយពព្រិចភ្នែក។
ដោយមានក្តីអាណិតចំពោះអ្នកសិល្បៈដូចគ្នា អ្នកនាង ស៊ិន ឧត្តមផល្លា បានប្រកាសថា អ្នកនាង និងលោក សាវីន ហ្វីលីព បានយល់ព្រមគ្នាបង្កេីតមូលនិធិមួយដេីម្បីរកថវិកាទិញម៉ូតូមួយគ្រឿងជូនលោក ម៉ារ៉ា ប៊ុណ្ណា ដែលកំពុងជួបការលំបាក ដើម្បីអោយតារាប្រុសរូបនោះបានទិញម៉ូតូមួយគ្រឿងគ្រាន់ធ្វើដំណើរ។ លោក សាវីន ហ្វីលីព បានសរសេររៀបរាប់ថា៖ “ខ្ញុំបាទនិងអ្នកនាង សុិន ឧត្តមផល្លា បានយល់ព្រមគ្នាបង្កេីតមូលនិធិមួយដេីម្បីរកថវិការទិញម៉ូតូមួយគ្រឿងជូនលោក ម៉ារ៉ា ប៊ុណ្ណា ដែលកំពុងប្រឈមមុខធ្ងន់ធ្ងរដោយជំងឺផ្លូវចិត្ត។ សូូមតារាៗដែលមានជីវភាពធូរធាមេត្តាចូលរួួមបរិច្ចាគជួយលោក ម៉ារ៉ា ប៊ុណ្ណា ដោយក្ដីអនុគ្រោះក្នុងនាមជាអ្នកសិល្បៈដូចគ្នាហេីយសប្បុុរសផ្សេងក្រៅពីអ្នកសិល្បៈក៏អាចជួយគាត់បានដែរ អាចផ្ញេីថវិកាតាម Wing មកលេខខ្ញុំ 017-47-7878 និងលេខលោក ម៉ារ៉ា ប៊ុណ្ណា 012 456 266″៕







