អន្តរជាតិ

អូស្ត្រាលីបានចាប់ផ្ដើមបើកទ្វារព្រំដែនអន្តរជាតិឡើងវិញ​ ជាលើកដំបូងបំផុតចាប់តាំងពីមានជំងឺរាតត្បាតកូវីដ១៩

BY
autoadmin
November 1, 2021

អូស្ត្រាលីបានបន្ធូរបន្ថយការរឹតត្បិតព្រំដែនអន្តរជាតិរបស់ខ្លួន នៅថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ជាលើកដំបូងចាប់តាំងពីមានជំងឺរាតត្បាត​ COVID-19 ដោយអនុញ្ញាតឱ្យសាធារណៈជន ដែលបានចាក់ថ្នាំបង្ការមួយចំនួនធ្វើដំណើរដោយសេរី និងក្រុមគ្រួសារជាច្រើនអាចជួបជុំគ្នាឡើងវិញ។ បន្ទាប់ពីរយៈពេល ១៨ខែ នៃគោលនយោបាយព្រំដែនដ៏តឹងរ៉ឹងបំផុតមួយចំនួនរបស់ពិភពលោក ប្រជាជនអូស្ត្រាលីរាប់លាននាក់ឥឡូវនេះ អាចមានសេរីភាពក្នុងការធ្វើដំណើរ ដោយគ្មានលិខិតអនុញ្ញាត ឬតម្រូវការដាក់ឱ្យនៅដាច់ពីគេ នៅពេលមកដល់ប្រទេសខ្លួនឡើយ។

ខណៈដែលជើងហោះហើរដំបូងត្រូវបានកំណត់ចំពោះពលរដ្ឋអូស្ត្រាលី អ្នករស់នៅអចិន្ត្រៃយ៍ និងក្រុមគ្រួសាររបស់ពួកគេ ប្រទេសនេះក៏បានកំណត់ផែនការបើកទ្វារសម្រាប់ភ្ញៀវទេសចរអន្តរជាតិ និងកម្មករ ដើម្បីស្តារសកម្មភាពរបស់ប្រទេសនេះឡើងវិញផងដែរ។ អ្នកដំណើរនៅលើជើងហោះហើរដំបូងពីប្រទេសសិង្ហបុរី និងទីក្រុង Los Angeles បានមកដល់ទីក្រុងស៊ីដនីទាំងព្រឹកព្រលឹម ដែលមនុស្សជាច្រើនបានស្វាគមន៍ដោយទឹកភ្នែក និងសាច់ញាតិ ដែលពួកគេមិនបានឃើញអស់រយៈពេលជាច្រើនខែ។ អ្នកធ្វើដំណើរខ្លះក៏ត្រូវបានស្វាគមន៍ដោយបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ ដោយមានកាន់បដា និងការឱ្យផ្កាអូស្ត្រាលី និងនំសូកូឡា សម្រាប់ជាអំណោយនៃការជួបមុខគ្នាឡើងវិញនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: