លោក Julen Lopetegui ជាប់ឈ្មោះជាគ្រូបង្វឹកដែលដឹកនាំ Real Madrid មានកំណត់ត្រាអាក្រក់ជាងគេក្នុងរយៈពេល 20 ឆ្នាំចុងក្រោយនេះ
- October 5, 2018
លោក Julen Lopetegui ក្លាយជាគ្រូបង្វឹកដ៏អាក្រក់ជាងគេរបស់ Real Madrid ក្រោមការដឹកនាំរបស់លោក Florentino Perez ក្នុងរយៈពេល 20 ឆ្នាំចុងក្រោយនេះ ដោយ 10 ប្រកួតដំបូងក្នុងរដូវកាលថ្មីនេះ លោក Julen Lopetegui ដឹកនាំក្លឹបអធិរាជសរ Real Madrid ឈ្នះ 5 ប្រកួត ស្មើ 2 ប្រកួត និងចាញ់ 3 ប្រកួត។

ក្នុងការចាប់ផ្ដើមដំបូង លោក Lopetegui សង្ឃឹមថាលោកនឹងមានរដូវកាលដ៏ល្អក្នុងការឆ្នាំដំបូងដែលលោកដឹកនាំនៅ Real Madrid ប៉ុន្ដែការរំពឹងទុករបស់លោកនេះគឺមិនស្រួលដូចលោកគិតទុកទេ។ យោងតាមរបាយការណ៍ដែលចុះផ្សាយដោយសារពត៌មាន Marca បានឲ្យដឹងថា៖ 10 ប្រកួតដំបូងរបស់លោក Lopetegui គឺឈ្នះតែ 5 ប្រកួតតែប៉ុណ្ណោះ ចំណែកឯ 5 ប្រកួតផ្សេងទៀតគឺ ស្មើ 2 និងចាញ់ 3។
ក្រោមការគ្រប់គ្រងក្លឹបរបស់លោក Florentino Perez រយៈពេល 20 ឆ្នាំគឺមានតែលោក Jose Mourinho តែប៉ុណ្ណោះដែលមានកំណត់ត្រាល្អជាងគេ ដោយ 10 ប្រកួតដំបូងរបស់លោក Mourinho គឺឈ្នះ 8 ប្រកួត និងស្មើ 2 ប្រកួត។ រង់ចាំមើលទាំងអស់គ្នាថា កៅអីរបស់លោក Julen Lopetegui អាចរក្សាដំណែងបានយូរដែរឫទេ? ខណៈដែលរដូវកាលដំបូងរបស់លោកដឹកនាំ Real Madrid មានកំណត់ត្រាអាក្រក់ជាងគេក្នុងរយៈពេល 20 ឆ្នាំចុងក្រោយនេះ។

បុត្រ
ប្រភព៖ 90min
- Share This Post:






