អន្តរជាតិ

ឥណ្ឌូនេស៊ីគឺជាប្រទេសដំបូងគេបំផុតនៅលើពិភពលោក ដែលបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងគ្រាអាសន្នលើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Novavax

BY
autoadmin
November 2, 2021

ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ Novavax កាលពីថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ បាននិយាយថា ឥណ្ឌូនេស៊ីបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ក្នុងគ្រាអាសន្ន ចំពោះវ៉ាក់សាំងបង្ការជំងឺ​ COVID-19 ដែលខ្លួនជាអ្នកបង្កើតឡើង។ វ៉ាក់សាំងរបស់ក្រុមហ៊ុន Novavax ដែលប្រទេសឥណ្ឌូណេស៊ីនឹងទទួលបាន នឹងត្រូវផលិតដោយក្រុមហ៊ុនវ៉ាក់សាំងដ៏ធំបំផុតរបស់ពិភពលោក គឺវិទ្យាស្ថានសេរ៉ូម និងលក់ក្រោមម៉ាកយីហោរបស់ក្រុមហ៊ុនឥណ្ឌា Covovax ខណៈការនាំចេញដំបូងទៅកាន់ប្រទេសឥណ្ឌូនេស៊ី នឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។

វ៉ាក់សាំងបង្ការចំនួន ២ដូស មួយនេះ មិនតម្រូវឱ្យទុកក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងពេក ដូចដែលវ៉ាក់សាំងផ្សេងទៀតត្រូវការនោះឡើយ ដែលនឹងអនុញ្ញាតឱ្យវាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការផ្គត់ផ្គង់នៅក្នុងប្រទេសក្រីក្រជុំវិញពិភពលោក។ វាត្រូវបានបង្កើតឡើងជាមួយនឹង spike ប្រូតេអ៉ីនចម្លង ដែលដាំដុះដោយមន្ទីរពិសោធន៍ ដើម្បីភ្ជាប់ទៅកោសិការបស់មនុស្សការពារពីជំងឺ​ COVID-19 ដែលខុសគ្នាខ្លាំងពីវ៉ាក់សាំង mRNA ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដូចជាវ៉ាក់សាំងរបស់ Pfizer និង Moderna។ ការអនុញ្ញាតជាបន្ទាន់សម្រាប់វ៉ាក់សាំងនេះ គឺជាជំហានសំខាន់មួយសម្រាប់កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ប្រទេសឥណ្ឌូនេស៊ី៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: