ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជួយលើកទឹកចិត្ត! បវរកញ្ញាផែនដីកម្ពុជាឆ្នាំ២០១៨ ចាកចេញពីកម្ពុជា និងនាំយកឈុតតំណាងជាតិ ទៅប្រកួតកញ្ញាឯកផែនដី

    BY Khmernote Media October 6, 2018
    ជួយលើកទឹកចិត្ត! បវរកញ្ញាផែនដីកម្ពុជាឆ្នាំ២០១៨ ចាកចេញពីកម្ពុជា និងនាំយកឈុតតំណាងជាតិ ទៅប្រកួតកញ្ញាឯកផែនដី

    ក្រោយពីប្រទេសកម្ពុជាបានចាប់ផ្តើមនាំយុវតីខ្មែរជាច្រើនរូបយកទៅប្រកួតប្រជែងសម្រស់លើឆាកអន្តរជាតិ និងមានការកោតសរសើរពីសំណាក់មហាជនចំពោះសម្រស់យុវតីជំនាន់ថ្មី។ ដោយ កញ្ញា កែវសេង លីហួរ កញ្ញាឯកកម្ពុជាលេខ២ ឆ្នាំ២០១៧ ក្លាយជាបវរកញ្ញាផែនដីកម្ពុជាឆ្នាំ២០១៨ នឹងធ្វើជាតំណាងប្រទេសកម្ពុជាចូលរួមក្នុងការប្រកួត បវរកញ្ញាផែនដីឆ្នាំ២០១៨ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំនេះ។

    យ៉ាងណាមិញយោងតាមការបង្ហោះរបស់គេហទំព័រផ្លូវការរបស់ Miss Earth Cambodia​ បានឲ្យដឹងថា បវរកញ្ញាផែនដីកម្ពុជាឆ្នាំ២០១៨ កញ្ញា កែវសេង លីហួរ​ នៅថ្ងៃនេះត្រៀមចាកចេញទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកញ្ញាឯកផែនដីឆ្នាំ ២០១៨ នៅឯទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ព្រឹត្តិការណ៍ការប្រកួតកញ្ញាឯកផែនដីនឹងចាប់ផ្តើម បន្ទាប់ពីបេក្ខភាពទាំងអស់បានទៅដល់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទៅ ៦ ដល់ ៧ ខែតុលានាចុងសប្តាហ៍នេះ ហើយ “រាត្រីគ្រងម្កុដ” នឹងត្រូវប្រារព្ធនៅថ្ងៃទី ៣ ខែវិច្ឆិការ។ ក្នុងការប្រកួតនេះផងដែល បវរកញ្ញាផែនដីកម្ពុជាឆ្នាំ២០១៨  នឹងនាំយកឈុតតំណាងជាតិ មានឈ្មោះថា “មាតាធម្មជាតិ” ដើម្បីទៅបង្អួតនៅលើឆាកអន្តរជាតិផងដែរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay