គ្រោះថ្នាក់ចរាចរណ៍សម្រាប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ ស្លាប់១០នាក់ របួសធ្ងន់ស្រាល១៧នាក់
ភ្នំពេញ ៖ យោងតាមរបាយការពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១៣លើក (យប់១២លើក) បណ្តាលឲ្យស្លាប់ ១០នាក់ របួសធ្ងន់ស្រាល ១៧នាក់(ស្រី៨នាក់) មិនពាក់ពួកសុវត្ថិភាពពេលគ្រោះថ្នាក់ ២០នាក់(យប់១២នាក់) ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ១៣លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប ២៦គ្រឿង ក្នុងនោះមានម៉ូតូ ១៦គ្រឿង រថយន្តតូច ៦គ្រឿង រថយន្តធំ ៤គ្រឿង យានផ្សេងៗ០គ្រឿង ។
របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្បឿន ៧លើក(ស្លាប់៧នាក់) , មិនគោរពសិទ្ធិ០លើក(ស្លាប់០នាក់), ស្រវឹង ០លើក (ស្លាប់០នាក់), មិនប្រកាន់ស្តាំ ៣លើក , ប្រជែង ៣លើក (ស្លាប់៤នាក់) ។
គ្រោះថ្នាក់នៅលើដងផ្លូវ មានផ្លូវជាតិ ៩លើក ផ្លូវខេត្ត ២លើក , ផ្លូវលំ ២លើក ។ ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៩លើក រថយន្តតូច ៣លើក រថយន្តធំ ១លើក និងគោយន្ត ០លើក ។
ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តព្រះសីហនុ ៣លើក ស្លាប់៤នាក់ របួស៣ក់ , កំពង់ស្ពឺ ២លើក ស្លាប់៤នាក់ របួស៣នាក់ , ក្រចេះ ១លើក ស្លាប់១នាក់ និងខេត្តកំពង់ឆ្នាំង ១លើក ស្លាប់១នាក់ របួស១នាក់ ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស រយៈពេល៧ថ្ងៃ គឺថ្ងៃទី១-៧ ខែតុលា ឆ្នាំ២០១៨ កើតឡើងចំនួន ៧៣លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៤៤នាក់ របួសសរុប ៩៤នាក់ របួសធ្ងន់ ៦៦នាក់ របួសស្រាល ២៨នាក់ ៕


ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ