អន្តរជាតិ
លោកឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នើសុំថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីដាក់វិន័យអោយបានធ្ងន់ធ្ងរបំផុត ចំពោះប៉ូលីសចរាចរដែលទារលុយផាកពិន័យចិន រហូត ១០០$
BY Khmernote Media
October 11, 2018
យោងតាមការសរសេរឲ្យដឹងរបស់លោកផែង វណ្ណៈ បានឲ្យដឹងថា៖ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានអោយខ្ញុំដឹងមុននេះបន្តិចថា លោកបានកោះហៅមន្ត្រីនគរបាលចរាចរ ដែលយកតួនាទី ទៅជំរិតទារលុយជនជាតិចិន បើកបរល្មើសច្បាប់ចរាចរមកសួរនាំហើយ ។ បន្ទាប់ពីសាកសួររួចលោកឧត្ដមសេនីយ៍ទោ ស្នងការ នឹងស្នើសុំថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីដាក់វិន័យអោយបានធ្ងន់ធ្ងរបំផុត ។ លោកឧត្ដមសេនីយ៍ទោ ជួន ណារិនបានបន្ថែមអោយដឹងទៀតថា បើតាមជំហររបស់លោក ទង្វើរបស់មន្ត្រីចរាចររូបនោះ សមតែបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិទើបត្រូវ ព្រោះធ្វើអោយបាត់បង់កិត្តិយសមន្ត្រីនគរបាលជាតិទូទាំងប្រទេស ៕ ប្រភព៖ ផែង វណ្ណៈ

https://www.facebook.com/vannak.pheng.3/videos/1845001158930021/